ថ្ងៃ​ពុធ, ខែ​មេសា 9, 2025
ផ្ទះព័ត៌មានសំខាន់លោកឡុង ផលគុណ ប្រធានមន្ទីធនធានទឹកខេត្តសាងសង់សំណងរឹងមាំកំពស់បួនជាន់នៅជិតស្ទឹងសង្កែសង្ស័យពុំទាន់ធ្លាក់ច...

លោកឡុង ផលគុណ ប្រធានមន្ទីធនធានទឹកខេត្តសាងសង់សំណងរឹងមាំកំពស់បួនជាន់នៅជិតស្ទឹងសង្កែសង្ស័យពុំទាន់ធ្លាក់ច្បាប់

-

ខេត្តបាត់ដំបង:ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយ ដឹងថាដីចំណីស្ទឹង គឺជាដីដែលគ្មានប្លង់នោះទេ ជាដីសាធារណៈរបស់រដ្ឋឬមិនមានច្បាប់ឯណាឱ្យសាងសង់ សំណង់រឹងមាំបាននៅឡើយទេ ហើយអ្នកសាងសង់បំពានគឺត្រូវមានទោសថែមទៀតផង។ ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ចុះមូលហេតុអ្វីបានជាសំណង់រឹងមាំកម្ពស់បួនជាន់មិនមានច្បាប់អនុញ្ញាតនៅក្នុងភូមិឡឥដ្ឋនេះ អាចសាងសង់បានយ៉ាងរលូនបែបនេះទៅវិញ?

ចំណុចនេះបានធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរនិងមន្ត្រីជំនាញ ក្រុងបាត់ដំបង មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង បានជាមិនមានវិធានការទប់ស្កាត់បែបនេះ?តែចាប់ពីស្ពាន13មករាមកស្ពានវត្តគររបតាមស្ទឹងនេះភាគច្រើនពុំមានប្លង់រឹងនោះទេ

ពាក់ព័ន្ធបញ្ហានេះ អង្គភាពសារព័ត៌មានមេគង្គបានទំនាក់ទំនងទៅលោក ផេង សុទ្ធី អភិបាលក្រុងបាត់ដំបង
លោកបានប្រាប់ឲ្យអង្គភាពសារព័ត៌មានយើង ទៅសួរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកដែលជាម្ចាស់សំណង់រឹងមាំកំពស់បួនជាន់នេះ។

នៅថ្ងៃទី29ខែមិថុនាឆ្នាំ2022លោក ឡុង ផលគុណ ដែលជាម្ចាស់សំណង់អគាររឹងមាំនេះ បានថ្លែងមកកាន់អង្គភាពសារព័ត៌មានយើងថាការសាងសងគឺមានច្បាប់គ្រប់គ្រាន់ហើយនេះតាម(តេលេក្រាម)សម្រាប់ដីដែលគាត់កំពុងតែសាងសង់អាគារសំណង់រឹងមាំនេះ គឺមានប្លង់រឹងចុះជាប្រពន្ធ័ត្រឹមត្រូវ ហើយការសាងសង់សំណង់រឹងមាំនេះ គឺលោកបានរត់ច្បាប់សុំការសាងសង់ ទៅខាងដែនដីនគរ រូបនីយកម្មសំណង ហើយខាងមន្ទីរសូរិយោដីនគរូបនីយកម្មសំណង់ ខេត្តបាត់ដំបង បានអនុញ្ញាតឱ្យគាត់សាងសង់បណ្ដើរៗទៅ ហើយបើចង់ដឹងច្បាស់ សុំឱ្យទៅជួបប្រធានមន្ទីរសូរិយោដី ទៅ ព្រោះឯកសារនៅខាងមន្ទីរសូរិយោដីខេត្តទាំងអស់។
រហូតមកដល់ពេលនេះ អង្គភាពសារព័ត៌មេគង្គខ្មែរ
មិនអាចសុំការស្រាយបំភ្លឺពីលោក អ៊ួ ដារី ប្រធានមន្ទីរសុរិយោដីខេត្តបានឡើយទេ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិងមហាជន បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយចេញលិខិតសំគល់អ្វីមួយដើម្បីបិតសំគល់ថាការសាងសងនោះស្របច្បាប់ហើយដើម្បីកុំអោយមហាជននឹងពលរដ្ឋរិៈគន់ថាគ្មានតម្លាភាពនោះ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...