ខេត្តបាត់ដំបង÷ យើងដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។
ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ រឺ ក្រសួងរ៉ែនិង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ណ ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទានព្រៃផងដែរ ។
ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នា ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលគាស់កាយដីភ្នំព្រៃស្ទើតែរលាយ ហិនហោច ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 25 ខែកក្កដាឆ្នាំ2022 សារពត៌មាន មេគង្គខ្មែរ បានឃើញគ្រឿងចក្រមួយគ្រឿងម្ចាស់ត្រូវជាប្អូនរបស់លោក មឿនចូលគាស់កាយដីជើងភ្នំព្រៃយ៉ាងរលូនដោយដឹកលក់រំភើយស្ថិតនៅចំណុចភ្នំកំពុងទូកភូមិកំពុងទូកឃុំមានជ័យស្រុកសំឡូត ខេត្តបាត់ដំបង។(គួររំលឹកថានេះបើតាមលោកមឿនអោយដឹងតាមទូរស័ព្ទ)
រីឯ លោក ស៊ិន ស៊ីធួនប្រធានការិយាល័យរ៉ែនិងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍ថាលោកពុំដឹងនោះទេតែចាំលោកដាក់កម្លាំងចុះត្រួតពិនិត្យសិន។
ពាក់ពន្ធរឿងការកាយដីភ្នំនេះដែរលោក ណន ខាងសគមន៍ បានមានប្រសាសន៍លោកដឹង ហើយចុះទៅសួរនាំដែលតែគេពុំនិយាយរក លោកបានរាយការណ៍ជូនទៅ ខាងមេព្រៃឈើស្រុកហើយ។
- ហេតុនេះពលរដ្ឋនឹងមហាជនស្នើសុំដល់ លោក សើ សាម៉េតអភិបាល នៃអភិបាលស្រុកសំឡូត ជាពិសេស ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តមេត្តាជួយដាក់កម្លាំងចុះស៊ើបអង្គេតនៅគ្រឿងចក្រនេះផងទានដើម្បីបានពន្ធចូលរដ្ឋផង ។