ថ្ងៃ​ព្រហស្បតិ៍, ខែ​មិថុនា 5, 2025
ផ្ទះព័ត៌មានសំខាន់នារីវ័យក្មេងម្នាក់ លោតពីលើអគារខុនដូរស្កាយទ្រី SKY TREE បណ្ដាលឲ្យស្លាប់ ដោយសារវិបត្តិស្នេហា

នារីវ័យក្មេងម្នាក់ លោតពីលើអគារខុនដូរស្កាយទ្រី SKY TREE បណ្ដាលឲ្យស្លាប់ ដោយសារវិបត្តិស្នេហា

-

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មាននារីម្នាក់បានធ្លាក់ពីលើអគារ Sky Tree Hotel បណ្ដាលឲ្យស្លាប់ភ្លាមៗ ទីតាំងចុះពីផ្លូវលេខ៧០បន្តិចស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
នារីម្នាក់វ័យ២២ ឆ្នាំ បានលោតពីលើអាគារ ឈ្មោះ Sky Tree (ស្កាយទ្រី) ពីជាន់ទី២៥ ស្លាប់ភ្លាមៗ នៅទីតាំងកើតហេតុ ដោយសារតែមានវិបត្តិផ្លូវចិត្ត និង ជំងឺ depression ។
បើតាមសម្តីសាច់ញាតិបានឲ្យដឹងថា នារីស្រស់ស្អាតដែលធ្លាក់ពីលើ អគារ ស្កាយទ្រី ជាន់ទី២៥ រូបនេះ មានឈ្មោះ មួយ ទៀង អាយុ២២ មានបងប្អូន៣នាក់ ស្រីទាំង៣ នាងគឺជាកូនស្រីច្បងក្នុងគ្រួសារ ម្តាយត្រូវបានស្លាប់កាលពី៤ឆ្នាំមុន ឪពុកជាអ្នករត់កង់បីឥណ្ឌានិងជាសន្តិសុខក្នុងក្រុមហ៊ុនឯកជនមួយ នាងជាអ្នកលក់លេ online នាងមានជំងឺ depression ហើយមុនពេលកើតហេតុនាងក៏បានឈ្លោះប្រកែកជាមួយនឹងសង្សាររបស់ខ្លួនតាមរយៈទូរស័ព្ទ នៅពេលនោះសង្សាររបស់នាងបានខលទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូរ ដេីម្បីឲ្យទៅជួយមើលតែជាក់ស្ដែងខុនដូបន្ទប់របស់នាងត្រូវបានចាក់សោបិទជិត មួយសន្ទុះក្រោយមកក៏ត្រូវបានលោតទម្លាក់ចុះមកខាងក្រោមតែម្ដង។
សមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ រួចស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការធ្លាក់របស់នារីម្នាក់នេះ ឃើញថា នាងបានលោតសម្លាប់ខ្លួនឯងពីជាន់ទី២៥ ដោយខ្លួនឯង ។ បន្ទាប់មកកម្លាំងសមតុថកិច្ចធ្វើលិខិតប្រគល់សពនារីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...

តើដីធ្វើអាជីវកម្មរបស់ក្រុមហ៑ុនគម្រោងទឹកស្អាតដែលគាស់កាយជារណ្ដៅដឹកលក់ក្នុងឃុំដានរុនស្រុកសូទ្រនិគមជាដីអ...

ខេត្តសៀមរាប: តាមសេចក្ដីរាយការពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបាននិយាយថាដីនៅតំបន់នេះគឺជាដីលិចទឹកគ្រ...