ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ឆ្នោ នឹងល្បែងអិនធីណេតកំពុងតែពេញនិយមនៅក្នុងក្រុងសៀមរាបបើកដំណើរភ្នាល...

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ឆ្នោ នឹងល្បែងអិនធីណេតកំពុងតែពេញនិយមនៅក្នុងក្រុងសៀមរាបបើកដំណើរភ្នាល់លុយគ្នាឯលោក ដា ចំរើន អធិការក្រុងហាក់បីគ្មានវិធានការបង្ក្រាប

-

ខេត្តសៀមរាប ៖ ប្រភពពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបានបង្ហើបអោយដឹងថា -លោក ដា ចំរើន អធិការក្រុងសៀមរាបហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបការបណ្ដោយឲ្យមានការបើកលេងយ៉ាងអនាធិបតេយ្យដូចជាល្បែង ជល់មាន់អនឡាញ ឆ្នោ អិនធីណេត។

ហើយពលរដ្ឋបំន្ថែមទៀតថា៖លោក ដា ចំរើន អធិការ​ក្រុងគួរតែបញ្ចេញសកម្មភាពរបស់ខ្លួនដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងសុីសងនៅក្នុងក្រុងនេះផងកុំនៅតែសំងំស្ងៀម ជៀសវាងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេអធិការក្រុងទទួលបានសំណែនរឺមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។

ពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនសង្ឃឹមថា៖លោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាបគួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...