ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់នរណាមិនល្បីមេឈ្មួញដុះស្លែជើងខ្លាំងឈ្មោះ ធា រកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃឡង់ អួតអាងថាខ្លួនជាប្...

នរណាមិនល្បីមេឈ្មួញដុះស្លែជើងខ្លាំងឈ្មោះ ធា រកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃឡង់ អួតអាងថាខ្លួនជាប្អូនថ្លៃរបស់លោក វ៉ា ថនអភិបាលខេត្តក្រចេះ

-

ខេត្តក្រចេះ ៖ ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ធា បានឲ្យដឹងថា ឈ្មួញម្នាក់នេះបានយកឈ្មោះអ្នកធំក្នុងខេត្តក្រចេះ មកប្រើដើម្បីការពារសកម្មភាពរបស់ខ្លួនក្នុងការដឹកជញ្ជូនឈើពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឈ្មួញឈ្មោះ ធា តែងអួតអាងថាខ្លួនជាប្អូនថ្លៃរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ហេតុនេះហើយទើបគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាប៉ះពាល់ឈ្មួញម្នាក់នេះទេ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី30 ខែសីហា ឆ្នាំ2022 មេឈ្មួញឈ្មោះ ធា ដឹកជញ្ជូនពីស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលទៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យ៉ាងរលូន គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ ធា ដែលអាងមានខ្នងបង្អែករឹងមាំនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកទាំង2នេះចូលទៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ធា ដឹកជញ្ជូនឈើចេញពីតំបន់ជម្រកសត្វព្រៃឡង់ ស្នាក់ការត្រពាំងសង្កែ ឆ្លងកាត់តាមឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលទៅដល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យ៉ាងស្រួលៗ។ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបានក្នុងស្រុកព្រែកប្រសព្វ ក៏ដូចជាស្រុកសំបូរ ខេត្តក្រចេះ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ធា នោះទេ ព្រោះអីខ្លាចមានបញ្ហាដល់ខ្លួន។

មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ធា ជាបន្ទាន់ ព្រោះឈ្មួញម្នាក់នេះនៅតែធ្វើសម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក។

លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យឈ្មួញឈ្មោះ ធា ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃឡង់ ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវប្រឈមនឹងសេចក្ដីវិនាស ព្រោះឈ្មួញឈ្មោះ ធា នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក។មានត

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...