ថ្ងៃ​អាទិត្យ, ខែ​មិថុនា 8, 2025
ផ្ទះព័ត៌មានសំខាន់រណ្តៅដីដ៏ធំមហិមា ដែលជីកគាស់កកាយដឹកយកអាចម៍ដីលក់ កំពុងតែធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ខណៈមន្ត្រីពាក់ព...

រណ្តៅដីដ៏ធំមហិមា ដែលជីកគាស់កកាយដឹកយកអាចម៍ដីលក់ កំពុងតែធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ខណៈមន្ត្រីពាក់ព័ន្ធសម្ងំស្ងៀម

-

ខេត្តបាត់ដំបង ៖ រណ្តៅដីដ៏ធំមហិមាមួយកន្លែងស្ថិតនៅចំណុចក្រោយវត្តបល័ង្ល ក្នុងភូមិបល័ង្ល ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានពពួកឈ្មួញជីកគាស់កកាយយកអាចម៍ដីទៅលក់ យកលុយដាក់ហោប៉ៅ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុខសុវត្តិភាពពលរដ្ឋ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ រណ្តៅដីមួយកន្លែងនេះ មានម្ចាស់ឈ្មោះលោក ហេង អេង និងបានប្រើគ្រឿងចក្រជីកគាស់កកាយយកអាចម៍ដីលក់ ដោយមានជម្រៅជ្រៅដល់ក្បាលប្រែត បង្កឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកូនចៅនិងគោក្របីធ្លាក់ចូលក្នុងរណ្តៅដីមួយនេះ។

ប្រភពបន្តទៀតថា៖ រណ្តៅដីដែលមានជម្រៅជ្រៅដល់ក្បាលប្រែតមួយកន្លែងនេះ កំពុងតែក្លាយជាកន្លែងមរណៈនៅថ្ងៃណាមួយជាក់ជាមិនខាន ហើយក្នុងមួយរយៈមកនេះក្រុមរថយន្តដឹកដីទាំងនោះកំពុងបើកបរធ្វើឲ្យធូលីដីហុយទៅលើផ្ទះរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបង្កឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយនៅរដូវមានភ្លៀងធ្លាក់ធ្វើឱ្យរអិលដួល។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ពលរដ្ឋជាច្រើនបានសង្កេតឃើញថា មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ៗ កំពុងតែសម្ងំស្ងៀម ហាក់បីដូចជាបណ្តែតបណ្ដោយឲ្យឈ្មួញដែលគ្មានគោរពច្បាប់ទំលាប់ទាំងនោះជីកកកាយដឹកជញ្ជូនអាចម៍ដោយគឃ្លើន តើឲ្យពលរដ្ឋសង្ឃឹមអ្វី!

ចំណែកលោក ផេង រិទ្ធី អភិបាលក្រុងបាត់ដំបងហាក់ដូចជាគ្មានចំណាត់ការទប់ស្កាត់ចំពោះក្រុមអាជីវកម្ម ដែលកំពុងជីកកាយដីលក់យកលុយទាំងនោះទាល់តែសោះ ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន!

ទាក់ទិនករណីនេះដែរ ពលរដ្ឋជាច្រើនស្នើសុំដល់ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងសូមលោកមេត្តាដឹកនាំកម្លាំងចុះពិនិត្យវាស់វែង ចំពោះរណ្តៅដីយក្ស មួយកន្លែងខាងលើនេះផង ដើម្បីសុខទុក្ខពលរដ្ឋ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ លូអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សូមលោកអភិបាលជួយចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ករណីខាងលើនេះផងទាន៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...