ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់បនល្បែងជល់មាន់ អនឡាញនឹងបៀរនៅក្នុងចំណុចផ្លូវចូលច្រកអូរអន្លក់ ឃុំតាសែនស្រុកកំរៀងសង្ស័យជាឆ្នាំងបាយ របស់...

បនល្បែងជល់មាន់ អនឡាញនឹងបៀរនៅក្នុងចំណុចផ្លូវចូលច្រកអូរអន្លក់ ឃុំតាសែនស្រុកកំរៀងសង្ស័យជាឆ្នាំងបាយ របស់លោកវេ គឹមចត់ អធិការស្រុកបានជាមិនហ៊ានបង្រ្កាប

-

ខេត្តបាត់ដំបង៖ បនល្បែងស៊ីសង មាន់ជល់ តាមអនឡាញ បៀរជាច្រើនកន្លែង កំពុងតែបើកលេងដំណើរការយ៉ាងរលូន ដោយមានភ្នាល់ដាក់លុយគ្នារាប់ម៉ឺនរៀល ក្នុងមួយដៃៗ ដោយសមត្ថកិច្ច ពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនមានវិធានការចុះបង្ក្រាប បែរជារក្សារភាពស្ងៀមស្ងាត់ទៅវិញ ដោយករណីនេះគេមានការសង្ស័យថា បនល្បែងខាងលើនេះ អាចជាឆ្នាំងបាយ របស់លោក វេ គឹមចត់អធិការស្រុកផងក៌មិនដឹង ទើបមិនមានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ថ្នាក់លើ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា?ទីតាំងបនល្បែងមាន់ជល់តាមអនឡាញ បៀរ ខាងលើនេះបានបើកលេង តាំងពីព្រឹករហូតដល់យប់អាធ្រាត្រ ស្រែកហ៊ោកញ្ជ្រៀវអឺងកង ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភ ជាខ្លាំងខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាននៅក្នុងស្រុកខេត្ត ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។

ប្រភពដ៌ដែលបានបន្តទៀតថា? រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកលេងល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេ? នឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.និងគោសផ្ទះ កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសបនល្បែងមាន់ជល់ជាច្រើនកន្លែងខាងលើនេះ គឺសម្បូរទៅដោយអ្នកញៀនល្បែង ដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងបនល្បែងជល់មាន់តាមអនឡាញ បៀរខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកអធិការស្រុកអស់ហើយផងក៌មិនដឹង។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខានតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

ពលរដ្ឋនឹងមហាជនបានសំណូមពរដល់ ឯកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ដបាត់ដំបងនឹងឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបងសូមមេត្តាជួយចេញបទបញ្ជា ដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបងល្បែងមាន់ជល់ តាមអនឡាញ បៀខាងលើនេះអោយខាងតែបាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...