ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ប្រជាពលរដ្ឋក្នុងក្រុងបានលុងទាំងមូលកំពុងតែអស់ជំនឿនលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានថាមិនសកម្មក្នុងការបង...

ប្រជាពលរដ្ឋក្នុងក្រុងបានលុងទាំងមូលកំពុងតែអស់ជំនឿនលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានថាមិនសកម្មក្នុងការបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងរីកដូចផ្សិត

-

ខេត្តរតនៈគិរី ៖ ប្រជាពរដ្ឋជាច្រើនក្នុងក្រុងបានលុងទទូចស្នើសុំសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងម្តងហើយម្ដងទៀតដើម្បីចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងបើកល្បែងជល់មាន់អនឡាញនិងអាប៉ោងដូចជាល្បែងមួយកន្លែងក្នុងចំណុចនៅភូមិទេសអន្លុងក្នុងសង្កាត់បឹងកន្សែងមានចំណាត់ការយ៉ាងណាដែរឬក៏ទុកបណ្តែតបណ្ដោយអោយឲ្យពលរដ្ឋក្នុងមូលដ្ឋានដែនរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយសារល្បែងស៊ីសង ។

ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយទើបកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងក្រុងមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អាចនិងបង្ករឲ្យមានអំពើចោរកម្មផ្សេងៗកើតចេញពីការលេងល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងក្រុងមិនយកចិត្តទុកដាក់។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក ហួត បូរី អធិការក្រុង ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែជាលោកអធិការមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនផង។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តរតនៈគិរី គួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំមន្ត្រីជំនាញនិងមានវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើផងទានដើម្បីបញ្ចេញស្នាដៃរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងក្រុងបានលុងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារជាដើម។ល។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...