ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ពិតជាល្បីមែន ! លោក គុណ សួ ជានរណា បាន ហ៊ានផ្កើន ដាក់ប ណរ៉ាវគិតជាឡូសម្រាប់ត្រីចូលចំនួន5 ឈរលើទីតាំង2ឃុំ...

ពិតជាល្បីមែន ! លោក គុណ សួ ជានរណា បាន ហ៊ានផ្កើន ដាក់ប ណរ៉ាវគិតជាឡូសម្រាប់ត្រីចូលចំនួន5 ឈរលើទីតាំង2ឃុំ

-

ខេត្តបាត់ដំបង ៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោក គុណ សួ ជាម្ចាស់ដាក់ បណរ៉ាវប្រវែង3គីឡូម៉ែត្រហើយគិតជាឡូសម្រាប់ត្រីចូលចំនួន5 ឈលើទីតាំង2ឃុំនៅក្នុងចំណុចបឹងលាក់តាមឹម ឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង។

បើតាមលោក មិល សុផល អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំបានអោយដឹងថាលោកបានដឹកនាំកម្លាំងកងឯកភាពចម្រុះចុះទៅរុះរើកំទេចអស់ហើយដោយពុំឃើញមានម្ចាស់នៅទីនោះទេចំណែកបន្ដនោះគឺដែនដីស្រុកសង្កែ។ហើយបន្ថែទៀតថាខ្ញុំនឹងស្វែងរកម្ចាស់នោះដើម្បីអនុវត្តតាមច្បាប់
ចំណែកស្រុកសង្កែវិញ គឺលោកគ្រឿម រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកសង្កែក៏បានដឹកនាំកម្លាំងកងឯកភាពចម្រុះទៅទីតាំងនោះដែលហើយក៏បានរុះរើកំទេចចោលអស់ដែល
។តែម្ចាស់លោក គុណ សួ ក៏នៅទីនោះ តើហេតុអ្វីក៏កងកម្លាំងឯកភាពចំរុះដឹកនាំដោយលោក គ្រឿម រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកគ្មានអនុវត្តច្បាប់ទៅលើបទល្មើសជាក់ស្ដែង ទៅវិញ។

បញ្ហារឿងបទល្មើសនេះដែលលោក ជួង សុភា នាយខ័ណ្ឌជល់ផលបានមានប្រសាសន៍ថាលោកបានអោយធ្វើកិច្ចសន្យាហើយ។

ដោយហេតុនេះប្រជាពលរដ្ឋនឹងមហាជនស្នើសុំដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងនឹងជាកងកម្លាំងឯកភាពចម្រុះផងមេត្តាជួយដាក់កម្លាំងជួយត្រួតពិនិត្យនៅបទល្មើសជាក់ស្ដែងនោះផងទាន ដើម្បីបញ្ជៀសការរិៈគន់ថាអនុវត្តច្បាប់មានកំរិត។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...