ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងមួយកន្លែងបើកដំណើរការលេងល្បែងចម្រុះជ្រកក្រោមស្លាក កាស៊ីណូ អោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគក្រែង ...

ទីតាំងមួយកន្លែងបើកដំណើរការលេងល្បែងចម្រុះជ្រកក្រោមស្លាក កាស៊ីណូ អោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគក្រែង ដោយអាជ្ញាធរគ្មានការទប់ស្កាត់

-

ខេត្តប៉ៃលិន៖ទីតាំងមួយកន្លែងកំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងជ្រកក្រោមស្លាក កាស៊ីណូ ស្ថិតនៅក្បែរច្រកព្រំដែនក្នុងភូមិផ្សារព្រំ ស្រុកសាលាក្រៅខេត្តប៉ៃលិន ដោយគ្មានសមត្ថកិច្ចណាហ៊ានទប់ស្កាត់បង្រ្កាបឡើយ ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងចម្រុះបើកភ្នាល់លេងនៅក្នុង កាស៊ីណូ គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក កាស៊ីណូ ពលរដ្ឋបាននំាគ្នាលើកឡើងថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ។ចុះហេតុអ្វីបានជា ល្បែងស៊ីសង មួយនេះបើកភ្នាល់លេងយ៉ាងរំភើយដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ។និងមិនខ្លាចបទបញ្ជារបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

ប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ជា ពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោក។

ហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងជាច្រើនប្រភេទដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរនិង បង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ។ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...