ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ពិតជាសាហាវមែន ! នាំគ្នានិន្ទ្រានដីសហគមន៍ដើម្បីតែផលប្រយោរបស់ខ្លួន

ពិតជាសាហាវមែន ! នាំគ្នានិន្ទ្រានដីសហគមន៍ដើម្បីតែផលប្រយោរបស់ខ្លួន

-

ខេត្តបាត់ដំបង៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋព្រៃឈើ សហគមន៍ផងដែរ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័ណ្ណ ដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយដីភ្នំនឹងទន្ទ្រានព្រៃផងដែរ។

តែនៅថ្ងៃទី 05-11-2022 ក្រុមអ្នកយកព័ត៌មានយើងបានឃើញក្រុមហ៊ុនមួយកំពុងចូលគាស់កាយដីថ្មគ្រួសក្រហមដឹកលក់យ៉ាងរលូនស្ថិតនៅក្នុងភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្ បាត់ដំបង។បើតាមប្រភពពលរដ្ឋនៅទីនោះបង្ហើបប្រាប់ថាទីនោះគឺដឺគ្រប់គ្រងដោយសហគមន៍ ហើយគេដឹកលក់យ៉ាងគក្រឹកគ្រែងដោយម្ចាស់ដីបើកភ្លើងខៀវដើម្បីវៀតយកដី។

ករណីរឿងចូលធ្វើអាជីកម្មនេះដែលអាជ្ញាធរភូមិឃុំស្រុកពុំបានដឹងទាំងអស់ដោយសារម្ចាស់គ្រឿងចក្រសហការគ្នាដើម្បីយកប្រយោជន៍រៀងៗខ្លួន។

បើតាមអ្នកស្រីជាម្ចាស់នៅទី នោះបានមានប្រសាសន៍ថាខ្ញុំអោយគ្រឿងចក្រចូលគាស់កាយយកដីគ្រួសក្រហមនោះគឺក្នុងដីប្លង់រឹងរបស់ខ្ញុំទេ។(តាមទូរស័ព្ទ)

ចំណែកប្រធានសហគមន៍ប្រចាំទីនោះបានបង្ហើបប្រាប់អ្នកយកព័ត៌មេគង្គខ្មែរថាចូលដីភ្នំគ្រប់គ្រងដោយសហគមន៍ប្រហែបណ្ដោយ10ម៉ែត្រនិងទទឹង50ម៉ែត្រ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋនិងមហាជនស្នើសុំអាជ្ញធរនឹងមន្ត្រីពាក់ព័ន្ធនឹងលោក សើ សាម៉េត អភិបាល នៃអភិបាលស្រុកហើយជាគណៈកងកម្លាំងឯកភាពស្រុកជាពិសេស ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនឹងជាកងកម្លាំងឯកភាពខេត្តបាត់ដំបងមេត្តាមានវិធានការជួយទប់ស្កាត់នៅការរំលោបយក ដីសហគមន៍នេះផង។ព្រោះរយះកន្លងមកទោះបីគ្រឿងចក្រហោះហើរនោះក្ដីក៏ឯកឧត្តមមានវិធានការក្ដៅគគុះផងដែរ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...