បន្ទាយមានជ័យ : កាស៊ីណូហ្គូដវើល រឺហៅថាកាស៊ីណូស្រះទឹក បន្ទាប់ពីមានសារព័ត៌មានផ្សាយថាមានខ្មែរចូលលេង លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បញ្ជាកម្លាំងជំនាញចុះបើកការស៊ើបអង្កេតរហូតឈានដល់ឲ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យា ហាមមិនឲ្យខ្មែរចូលលេងស្រមតាមអនុសាសន៍របស់សម្តេចតេជោ ។
តែក្រោយៗមកទៀត ក៏មានបងប្អូនសារព័ត៌មានមួយចំនួនមានការភាន់ច្រឡំយករូបភាពចាស់ៗ រូបភាពបុគ្គលិកដែលជាខ្មែរ ចោទប្រកាន់ថាបណ្តោយឲ្យខ្មែរចូលលេង ហើយនឹងចោទប្រកាន់ថាមានល្បែងជល់មាន់ផងដែរ ។
ដូច្នេះសូមកុំមានការភាន់ច្រឡំដាក់បន្ទុកបន្តទៀតមកលើសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក្នុងការយកព័ត៌មានមិនច្បាស់ការ យករូបភាពចាស់ៗមកផ្សាយធ្វើឲ្យមានការភាន់ច្រឡំណាមួយ ។
កាស៊ីណូហ្គូដបើកមិនមានអ្វីដូចការចោទប្រកាន់ពីអ្នកសារព័ត៌មានមួយចំនួននោះទេ ។ យោងតាមការបញ្ជាក់របស់អាជ្ញាធរក្រុងប៉ោយប៉ែត បើសិនជាមានការចោទប្រកាន់អ្វីមួយមិនពិតប្រាកដ សមត្ថកិច្ច អាជ្ញាធរនឹងទុកឲ្យច្បាប់យុត្តិធម៌មានការដោះស្រាយជូន ដើម្បីការពារនូវការញុះញង់ណាមួយ ៕