ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ពិតជាថ្លើមធំមែន ! ក្រុមឈ្មួញបូមខ្សាច់សមុទ្រលុបព្រៃកោងកាងរលោបយកដីឆ្នេរ អាជ្ញាធរពាក់ពន្ធគ្មានជំណាត់ការ...

ពិតជាថ្លើមធំមែន ! ក្រុមឈ្មួញបូមខ្សាច់សមុទ្រលុបព្រៃកោងកាងរលោបយកដីឆ្នេរ អាជ្ញាធរពាក់ពន្ធគ្មានជំណាត់ការ

-

ខេត្តកោះកុង ៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័នដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយទន្ទ្រានសម្បត្ដិធម្មជាតិផងដែរ។

តែនៅថ្ងៃទី 15-02-2023 ក្រុមអ្នកយកព័ត៌មានយើងបានឃើញក្រុមហ៊ុនមួយកំពុងចូលបូមមខ្សាច់លុបព្រៃកោងកាងនឹងឆ្នេរស្ថិតនៅក្នុងភូមិឆ្នេរនេសាទ ឃុំជ្រោយស្វាយស្រុកស្រែអំបិល ខេត្តកោះកុងយ៉ាងរលូន។បើតាមប្រភពពលរដ្ឋនៅទីនោះបង្ហើបប្រាប់ថាទីនោះគឺសមុទ្រ ហើយគេបូមយ៉ាងគក្រឹកគ្រែងដោយ គ្មានអាជ្ញាធរពាក់ពន្ធចុះត្រួតពិនិត្យឡើយ។

បើតាមលោក មេឃុំ លោកអភិបាលស្រុកបានមានប្រសាសន៍ដល់ក្រុមអ្នកយកព័ត៍យើងថាចំពោះការបូមខ្សាច់លុបព្រៃកោងការរលោបឆ្នេរនេះគឺគេមានច្បាប់ហើយ។(គួររំថាគ្មានអ្វីសំអាងសោះ)

ទោះជាយ៉ាងណាក្ដីពលរដ្ឋនិងមហាជនស្នើសុំអាជ្ញធរនឹងមន្ត្រីពាក់ព័ន្ធជាពិសេស ជំទាវ ឯកឧត្តម មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តនឹងជាកងកម្លាំងឯកភាពខេត្តកោះកុងមេត្តាមានវិធានការជួយដាក់កម្លាំងជំនាញខេត្តចុះទប់ស្កាត់នៅការអភិវឌ្ឍន៍នេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...