ខេត្តសៀមរាប៖ គ្រឿងចក្រជីកយកអាចម៍ដីមួយកន្លែងកំពុងតែផ្គើនទៅលើលិខិតអនុញ្ញាត្តិ របស់មន្ទីររ៉ែថមពលខេត្តសៀមរាប ដោយជីកយកអាចម៍ដីដឹកយកទៅលក់គ្រប់ទីកន្លែង ប៉ុន្តែ ការអនុវត្តជីកយកអាចម៍ដីមានជម្រៅជ្រៅរយម៉ែត្រឯណ្ណោះ។ រណ្តៅដីខ្នាតយក្សមួយនេះដែរ ស្ថិតក្នុង សង្កាត់ស្រង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប។
ប្រភពពីប្រជាពលរដ្ឋដែលរសើនៅទីនោះបានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះរណ្តៅដីដ៍សែន ជ្រៅ វាអាចបង្ករហានីភយ័សម្រាប់ពួកគាត់ ហើយរណ្តៅដីមួយកន្លែងនេះ ត្រូវបានគេស្គាល់ម្ចាស់អាជីវកម្ម ឈ្មោះ អេង សុខហ្គិច ! ជាអ្នកធំដ៏ល្បីល្បាញម្នាក់នៅខេត្តសៀមរាប ហើយក៏ជាអ្នកធ្វើអាជីវកម្មមុខជំនួញដ៏ល្បីគ្រាក់ៗប្រចាំខេត្តផងដែរ ។ គេសង្កេតឃើញថា ក្នុងបរិវេណរណ្តៅដីដែលកំពុងជីកយកអាចម៍ដីនោះដែល គឺមានរណ្តៅចាស់ៗជាច្រើនកន្លែងទៀត ស្ថិតតែមានជម្រៅជ្រៅៗ ដែលម្ចាស់អាជីវកម្មបានជីកយកអាចម៍ដីហើយពុំមានធ្វើរបងព័ទ្ធជុំវិញអោយបានត្រឹមត្រូវនោះទេ ដើម្បីការពារជៀសវាង ដែលអាចបង្ករអោយមានគ្រោះថ្នាក់ដល់ក្មេងតូចៗ នឹងសត្វពាហនៈគោ ក្របី អាចនឹងធ្លាក់ចូលស្លាប់បាត់បង់ជីវិត។ (គួរថាទីនោះក៏មានការស្លាប់អ្នកបើបររួចទៅហើយ) ម្យ៉ាងវិញមួយទៀតក្រុមអ្នកបើករថយន្តដឹកដីវិញ គឺបើកជាន់ដូចហោះ មិនគោរព អាយុជីវិតរបស់ប្រជាពលរដ្ឋនៅចំណុចភូមិសង្កាត់ខាងលើនេះនោះទេ។
ពាក់ពន្ធ័រណ្តៅដីខាងលើនេះដែលកន្លងមកថ្មីៗនេះបណ្តាញព័ត៌មានយើងខ្ញុំធ្លាប់បានធ្វើការទំនាក់ទំនងទៅលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដើម្បីសាកសួរចំពោះទីតាំងដែលម្ចាស់អាជីវកម្មកំពុងជីកយកអាចម៍ដីចាស់វស្សាមកហើយនោះ គឺជាតំបន់ស្រប់ទៅតាមច្បាប់ដែលឬទេ លោកបានអោយដឹងថា វាជាតំបន់ដែលស្ថិតនៅក្នុងផ្ទៃបាតអាងដើម្បីស្តុកទឹកអោយប្រជាពលរដ្ឋធ្វើស្រែនោះទេ ពុំមានការពាក់ពន្ធ័ហាមឃាត់នោះឡើយ លោកបន្តថា រាល់ការស្នើសុំគឺមានអាជ្ញាបណ្ណ័ពីរដ្ឋបាលខេត្តសៀមរាប។ តែមួយរយៈចុងក្រោយលោកពុំបានដឹងថានៅមានសពុលភាពបន្តនោះដែល បើបងប្អូនអ្នកសារព័ត៌មានចង់ដឹង អាចទំនាក់ទំនងជាមួយមន្ទីររ៉ែថាមពលនឹងមន្ទីរបរិស្ថានខេត្តទៅដឹងហើយ។
ចំណែកលោក ឡេង លាត ប្រធានមន្ទីររ៉ែថាមពលខេត្តសៀមរាប បណ្តាញព័ត៌មានយើងខ្ញុំធ្លាប់បានទំនាក់ទំនងខលតាមទូរសព្ទ័ដើម្បីសុំធ្វើបទសម្ភាសន៍ទៅលើអាជីវកម្មមួយនេះ តើមានច្បាប់អនុញ្ញាត្តិដែលឬទេ និងកំណត់ជម្រៅអោយជីកជម្រៅប៉ុន្មានម៉ែត្រ ដើម្បីស្របទៅតាមច្បាប់អនុញ្ញាត្តិដែលឬទេ ព្រោះជាក់ស្តែងការជីកយកអាចម៍ដីរបស់ម្ចាស់អាជីវកម្មបានធ្វើការជីកមានជម្រៅជ្រៅស្ទើរតែដល់ឋានប្រែត និងបង្កផលប៉ះពាល់ទៅដល់ រ៉ែ ធន់ធានធម្មជាតិផ្សេងៗ តែខលចូលដែរ តែពុំមានអ្នកទទួលនោះទេ រួមនឹងលោក សុិន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាបផងដែរខលចូលមិនមានការឆ្លើយតបដូចគ្នា។
ប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរជំនាញពាក់ពន្ធ័ទាំងអស់ ជាពិសេស ឯកឧត្ត ទៀ សីហា អភិបាលខេត្តសៀមរាប គួរមានវិធានការពិនិត្យទៅលើរណ្តៅយក្ស ដែលផ្គើនច្បាប់អនុញ្ញាត្តិមានទំហំប្រវែងរាប់រយម៉ែត្រនឹងជម្រៅវិញ ស្ទើរតែមើលមិនឃើញគ្រឿងច្រក នោះទេទាន៕