ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ចាប់បើកហើយអនឡាញ ល្បែងចំរុះដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូមានផ្លាកយីហោម្គុដពេជ្រនៅ​ជិត​ច្រកទ្វារ​ព្រំដែ...

ចាប់បើកហើយអនឡាញ ល្បែងចំរុះដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូមានផ្លាកយីហោម្គុដពេជ្រនៅ​ជិត​ច្រកទ្វារ​ព្រំដែន​ព្រំ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា

-

ប៉ៃលិន ÷ មួយ​រយៈ​ចុង​ក្រោយ​នេះ ម្ចាស់​កាស៊ីណូមានផ្លាកយីហោ ម្គុដពេជ្រចាប់ផ្ដើម​ដំណើរការ​វិញ​ហើយ សម្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង អនឡាញ ល្បែងចំរុះ យ៉ាង​គគ្រឹកគគ្រេង មាន​ទាំង​រថយន្ត​ទំនើប និង​ម៉ូតូ​ជាច្រើន​គ្រឿង នៅ​ចំណុច​ ភូមិ​ព្រំ ឃុំស្ទឹងកាច ស្រុកសាលាក្រៅហើយ​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំងពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ទោះបី​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែជាលោក អភិបាល ខេត្តប៉ៃលិន និងលោកស្នងការនគរបាលខេត្តប៉ៃលិន បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​សុីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​មាន​អ្នកចូលរួម​លេងល្បែង យ៉ាង​ព​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ជៀ​វ នៅ​ជិត​ច្រកទ្វារ​ព្រំដែន​ព្រំ បង្កប់​ក្នុង​កាស៊ីណូផ្លាកយីហោ ម្គុដពេជ្រ នៅ​ចំណុច​ភូមិព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយ​សេរី មិន​ខ្វល់​អ្វី​ទាំងអស់ ។​

​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តមិន​ខ្វាយខ្វល់​ពី​អានុសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ចរាចរណ៍​ថ្មីៗ ណែនាំ​ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​កាស៊ីណូ ផ្លាកយីហោ ម្គុដពេជ្រ ហ៊ាន​ផ្គើន​បទបញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ

​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ទៅដល់លោក ស្នងការដ្ឋាន​នគរបាលខេត្តប៉ៃលិននិង​លោក ជំទាវអភិបាលខេត្តប៉ៃលិន ចាត់វិធានការ​បង្ក្រាប​ល្បែង​ ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ភូមិ​ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅជាបន្ទាន់​ជៀសវាង កើត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ទៀតផង។

​ដូច្នេះ​លោក ស្នងការដ្ឋាន​នគរបាលខេត្តប៉ៃលិនមិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ ព្រោះ​ល្បែង​អនឡាញនិង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ ភ្នាល់​ស៊ីសង​ខុសច្បាប់ ក្នុងភូមិព្រំ ឃុំស្ទឹងកាច់ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ​សុវត្ថិភាព​7​ចំណុច ដែល​ដាក់​ដោយ​ក្រសួងមហាផ្ទៃ​។​
​ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...