ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងបើកល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ដ៏ធំមួយកន្លែង ក្នុងតារាងបាល់ទះមួយកន្លែងក្នុងសង្កាត់ស្ពានមានជ...

ទីតាំងបើកល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ដ៏ធំមួយកន្លែង ក្នុងតារាងបាល់ទះមួយកន្លែងក្នុងសង្កាត់ស្ពានមានជ័យ សមត្ថកិច្ចមិនហ៊ានបង្ក្រាប

-

ខេត្តមណ្ឌលគិរី៖ទីតាំងបនល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ដ៏ធំនៅចំណុចតារាងបាល់ទះនៅទល់មុខការ៉ាស់ជួសជល់រថយន្ដតារ៉ូយស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងតែបើកដំណើរការលួចលាក់លេង យ៉ាងគគ្រឹកគគ្រេងដោយ គ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។

តាមប្រភពព័ត៌មានដែរ សារព័ត៌មានយើងទទួលបាន ដឹងថា ទីតាំងល្បែងស៊ីសង ទូរទស្សន៍អនឡាញ ភ្នាល់ជល់មាន់ ដាក់ប្រាក់ខាងលើនេះ មានអ្នក មើលការត្រឹមត្រូវ (មើលផ្លូវ) ថែមទាំងមានបុគ្គលិកជំនាញ ផ្នែកអាយធី ជាច្រើនអ្នក ដើម្បីអង្គុយគិតលុយ និងអង្គុយបញ្ជាកុំព្យូទ័រស្វ័យប្រវត្តិ។

សូមរំលឹកថា:កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅនេះ បើយោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឲ្យ គណៈអភិបាលរាជធានី.ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ច ស្រុក ក្រុង ខេត្ត ណាដែលមិនហ៊ានទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ពាក់ព័ន្ធទៅនឹងករណីនេះដែរ មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទង្វើ និងសកម្មភាព របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដែលមានលោក អាជ្ញាធរពាក់ពន្ធ ហេតុអ្វីបានទុក្ខល្បែងស៊ីសងច្រើនឡើងៗប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង បែរជាអាជ្ញាធរធ្វើមិនដឹង មិនឮទៅវិញ ឬមួយក៏ដឹងដែរតែមិនព្រមបង្កាបព្រោះខ្លាចបាត់បង់ផលប្រយោជន៍។

មហាជនជាច្រើនក៏បានលើកឡើងដែរថា៖ ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ កំពុងតែប្រឈមមុខទៅការប្រមូលផ្ដុំ និងបង្កបង្កើតនូវពពួកបទល្មើស ដូចជាចោរលួច ឆក់ ប្លន់ កាប់សម្លាប់ជាដើមក្នុងក្រុងសែនមនោរម្យ។

ពលរដ្ឋជាច្រើនសំណូមពរដល់ ឯកឧត្តម ថោង សាវុន អភិបាលនៃគណៈអភិបាលខេត្តនឹង
លោក ឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរបាលខេត្តមណ្ឌលគិរី សូមឯកឧត្តម អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ មេត្តាជួយចាត់ វិធានការទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើនេះនិងធ្វើការបង្ក្រាបផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...