ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់មេឈ្មួញរកស៊ីដុះស្លែខាងគៀងគរ ពលរដ្ឋអោយកាប់ឈើអូសស្រស់ដឹកចេញមកស្ដុបទុកអូរក្រពើប្រមូលលើងឡានយីឌុមដឹកយ៉ាងគ...

មេឈ្មួញរកស៊ីដុះស្លែខាងគៀងគរ ពលរដ្ឋអោយកាប់ឈើអូសស្រស់ដឹកចេញមកស្ដុបទុកអូរក្រពើប្រមូលលើងឡានយីឌុមដឹកយ៉ាងគក្រើតធរណី មន្ត្រីពាក់ពន្ធមិនខ្វាយខ្វល់

-

ខេត្តកំពង់ធំ÷ក្នុងមួយយប់ៗ
នៅចំណុចច្រកអូរក្រពើក្នុងភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុកកំពុងចេញឈើអូសរស់យ៉ាងសន្ធឹកសន្ធាប់ដឹកជញ្ជូនដោយឡាន (យីឌុប) ដឹកចេញដោយរលូន មន្ត្រីជំនាញដែលឈរជើងនៅដំបន់នោះសម្ងំស្ងៀមមិនបង្ក្រាប។

ដូចនៅថ្ងៃទី 8ខែមិនាឆ្នាំ 2023 នៅវេលាម៉ោង 6,56នាទីយប់.ក្រុមអ្នកសារព័ត៌មានយើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទះឃើញឡានយីឌុបជាច្រើនគ្រឿងចេញពី(ច្រកអូរក្រពើ)ក្នុងឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ ចេញតាមផ្លូវឃុំក្រយាឆ្ពោះទៅផ្លូវជាតិលេខ 6 ទៅចែកចាយគ្រប់ទីកន្លែង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវច្រក(ក្រយា)ឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថាឡានប្រភេទ(យីឌុប) នេះគេដឹកឈើអូសរស់ចេញពីអូរក្រពើជារៀងរាល់យប់មិនដែលខានយប់ណាម្តងឡើយហើយដឹកចេញទៅដោយរលូនមិនរំខានមិនខ្លាចមេព្រៃឬពួកមន្ត្រីជំនាញថ្នាក់ធំប៉ុនណាក៏គេមិនខ្លាចដែរ។ប្រភពប្រជាពលរដ្ឋដដែលបានបង្ហើបទៀតថាមេឈ្មួញដុះស្លែរនិងដឹកឈើអុសរស់ដោយឡានប្រភេទ យីឌុប រាប់សឹបគ្រឿងដ៏សែនធំជាងគេតាមផ្លូវនេះគឺឈ្មោះ លោក រ៉េត ប្រជាពលរដ្ឋនៅម្ដុំនោះបានបន្តទៀតថាលោកអ្នកសារព័ត៌មានគួរតែជួយផ្សព្វផ្សាយបង្ហោះឬសរសេររបៀបណាឲ្យដឹងទៅដល់ថ្នាក់ខេត្តនៃខេត្តកំពង់ធំដូចជាថ្នាក់ជាតិឲ្យបានដឹងពីទង្វើបុគ្គលឈ្មោះ( លោករ៉េត)ម្នាក់នេះកំពុងតែបំផ្លាញព្រៃឈើអុសរស់យ៉ាងអាណាធិបតេយ្យ។ជុំវិញបញ្ហានេះប្រជាពលរដ្ឋសង្ស័យហាក់ដូចជាមិនមានមន្ត្រីថ្នាក់ខេត្តឬថ្នាក់ជាតិមានចំណាត់ការទៅលើបុគ្គលម្នាក់នេះឡើយ។

អាស្រ័យហេតុនេះពលរដ្ឋនឹងមហាជនសំណូមពរដល់ ឯកឧត្តម ងួន រតនៈ ជាអភិបាល នៃគណៈអភិបាលខេត្តនឹងជាកងកម្លាំងឯកភាពខេត្តជួយមេត្តាដាក់កម្លាំងចុះត្រួតពិនិត្យផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...