ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់តើលោក ថាំង តេងភាវ នាំគ្រឿងចក្រចូលធ្វើអាជីកម្មជីករណ្ដៅដីដឹកលក់ស្របតាមច្បាប់បានកំរិតណា ?

តើលោក ថាំង តេងភាវ នាំគ្រឿងចក្រចូលធ្វើអាជីកម្មជីករណ្ដៅដីដឹកលក់ស្របតាមច្បាប់បានកំរិតណា ?

-

ខេត្តបន្ទាយមានជ័យ៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋព្រៃឈើ សហគមន៍ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័នដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយរណ្ដៅដីជ្រៅឬភ្នំនឹងទន្ទ្រានព្រៃផងដែរ។

តែនៅថ្ងៃទី 09-03-2023 ក្រុមអ្នកយកព័ត៌មានយើងបានឃើញក្រុមហ៊ុនមួយកំពុងចូលគាស់កាយរណ្ដៅដីដឹកចេញយ៉ាងរលូនស្ថិតនៅក្នុងចំណុចទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។បើតាមប្រភពពលរដ្ឋនៅទីនោះបង្ហើបប្រាប់ថាទីនោះគឺជាដីស្រែហើយគេយកគ្រឿងចក្រចូលជីកជារណ្ដៅដើម្បីយកដីលក់នឹងដឹកចេញយ៉ាងគក្រឹកគ្រែង។

បើយោងតាមមន្ត្រីរ៉ែនឹងថាមពលខេត្តបានបង្ហើបប្រាប់ថាចំពោះទីតាំងធ្វើអាជីកម្មជីករណ្ដៅដីនោះគឺត្រួវមានច្បាប់ជាគោល អាជ្ញាធរស្រុកនឹងខេត្តជាអ្នកចេញអោយ។រីឯខាងមន្ទីរ៉ែវិញបានត្រឹមតែវាស់ស៊ុយសារបង់ព័ន្ធចូលរដ្ឋប៉ុណ្ណោះដោយអ្នកធ្វើអាជីកម្មជីរណ្ណៅហួសពីរកំណត់ដោយច្បាប់មន្ទីរ៉ែនឹងថាមពលនោះ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋនិងមហាជនស្នើសុំអាជ្ញធរនឹងមន្ត្រីពាក់ព័ន្ធជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តនឹងជាកងកម្លាំងឯកភាពខេត្តបន្ទាយមានជ័យមេត្តាមានវិធានការជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅរណ្ដៅដីរបស់លោក ថាំង តេងភាវនោះផងទានដើម្បីបញ្ជៀសពីរការរិៈគន់នឹងការភ័យខ្លាចពីរពលរដ្ឋ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...