ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់ពិតជាថ្លើមធំមែន ! ចែ មុំ ហ៊ានយកគ្រឿងចក្រទន្ទ្រានព្រៃរលោបយកដី អាជ្ញាធរពាក់ពន្ធគ្មានជំណាត់ការ

ពិតជាថ្លើមធំមែន ! ចែ មុំ ហ៊ានយកគ្រឿងចក្រទន្ទ្រានព្រៃរលោបយកដី អាជ្ញាធរពាក់ពន្ធគ្មានជំណាត់ការ

-

ខេត្តសៀមរាប ៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័នដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយទន្ទ្រានសម្បត្ដិធម្មជាតិផងដែរ។

តែនៅថ្ងៃទី 11-03-023 ក្រុមអ្នកយកព័ត៌មានយើងបានឃើញគ្រឿងចក្រកំពុងចូលគាស់កាយទន្ទ្រានព្រៃយកដីស្ថិតនៅក្នុងចំណុចត្រពាំងរាក់ភូមិរំចេកស្រុកស្វាយលើ ខេត្តសៀមរាបយ៉ាងរលូន។បើតាមប្រភពពលរដ្ឋនៅទីនោះបង្ហើបប្រាប់ថាទីនោះគឺព្រៃឈើហើយតំបន់នេះគ្រប់គ្រងដោយមេព្រៃ ។ហើយបន្ថែមទៀតថាដីតំបន់នេះពលរដ្ឋអាស្រ័យផលបន្ដិចបន្ទួចតែងតែគេមករំខានតែត្រង់គេយកគ្រឿងចក្រមកឈួសឆាយពេញបន្ទុកគ្មាននរណាហ៊ានទប់ស្កាត់នោះទេ។

បញ្ហារឿង ម្ចាស់ដី ចែ មុំ យកគ្រឿងចក្រចូលទន្ទ្រានព្រៃយកដីនេះដែល ដោយចែ មុំបានមានប្រសាសន៍ថាគឺដីទាំងនោះខ្ញុំបានទិញទទួលស្គាល់ពីអាជ្ញាធរភូមិឃុំហើយ(តាមទូរស័ព្ទ)។ចំណែកឯម្ចាស់គ្រឿងចក្រវិញបានលើកឡើងថាខ្ញុំចូលធ្វើនោះគឺយោងតាមម្ចាស់ដីទេ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋនិងមហាជនស្នើសុំអាជ្ញធរនឹងមន្ត្រីពាក់ព័ន្ធនឹង ឯកឧត្តម ទា សីហា អភិបាល នៃគណៈអភិបាលខេត្តនឹងជាកងកម្លាំងឯកភាពខេត្តសៀមរាប ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មេត្តាមានវិធានការជួយដាក់កម្លាំងជំនាញខេត្តចុះទប់ស្កាត់នៅឈ្មោះចែ មុំ សំអាងភូមិឃុំយកគ្រឿងចក្រមកទន្ទ្រានព្រៃយកដីនេះទានផងទាន។មានត

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...