ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ផ្តើមទៀតហើយ!បនល្បែង{ជល់មាន់}ខុសច្បាប់តាមប្រព័ន្ឋអនឡាញ មួយកន្លែងក្នុងហាងកាហ្វេស្លាកយីយោ (ឃាង-ឃាង)សង្ក...

ផ្តើមទៀតហើយ!បនល្បែង{ជល់មាន់}ខុសច្បាប់តាមប្រព័ន្ឋអនឡាញ មួយកន្លែងក្នុងហាងកាហ្វេស្លាកយីយោ (ឃាង-ឃាង)សង្កាត់ កំពុង់សំណាញ់ បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់

-

 

ខេត្តកណ្ដាល៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា: មានទីតាំងល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ មួយកន្លែងស្ថិតនៅសង្កាត់កំពុង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបង្វួកស្មារតីអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង ។

ប្រភពបន្តទៀតថា: ឬមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងក្រុងតាខ្មៅមិនដែលចុះត្រួតពិនិត្យនៅតាមមូលដ្ឋានរបស់ខ្លួនផងក៏មិនដឹង បានជាកើតមានល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ធអនឡាញ បើកលេងយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ បែបនេះមិនដឹង!សង្ស័យបានទទួលលាភសក្ការៈពីម្ចាស់ទីតាំងបនល្បែងខាងលើនេះ ទើបនាំគ្នារក្សាស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន។
ពលរដ្ឋលើកឡើងថា ទីតាំងល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ មួយកន្លែងខាងលើ ជាហេតុ!ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។

ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ជាពិសេស ឧត្តមសេនីយ៍ទោ ស្នងការខេត្តកណ្ដាលសូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផង

សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...