ខេត្តបាត់ដំបង ៖ ប្រហែលជាមានភ្លើងខៀវពីមន្រ្តីបរិស្ថាន ប្រចាំការទីនោះ ហើយមើលទៅទើបបទល្មើសនេសាទកើតមានយ៉ាងអនាធិប្បតេយ្យតាមតំបន់អភិរក្យ ស្ថិតក្នុងភូមិកោះជីវាំងឃុំកោះជីវាំងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ បានលួចបង្ហើបប្រាប់អក្នយកព័ត៌យើងឲ្យដឹងថា បទល្មើសនេសាទនៅតាមតំបន់អភិរក្យ គឺកើតមានរទៀតហើយ ធ្វើសកម្មភាពទាំងថ្ងៃ ទាំងយប់ ប្រើឧបករណ៍ខុសច្បាប់ «គឺដុំឆក់ត្រជាក់» ពាសពេញផ្ទៃតំបន់អភិរក្យតែម្ដង។
ប្រភពបានឲ្យដឹងទៀតថា បទល្មើសនេសាទដែលកំពុងធ្វើសកម្មភាពរាល់ថ្ងៃមានទូកប្រើដុំឆក់ត្រជាក់ជាច្រើនគ្រឿង មានទាំងទូកខ្នាតធំ នឹងទូកខ្នាតតូច បំផ្លាញមច្ឆជាតិយ៉ាងគគ្រឹកគគ្រេងពេញផ្ទៃតំបន់អភិរក្យ ចំណែកមន្រ្តីជំនាញបរិស្ថាន ត្រូវគេសង្ស័យថា ជាអ្នកបើកភ្លើងខៀវយ៉ាងពេញទំហឹង មិនខ្វាយខ្វល់នោះទេ។
ពាក់ពន្ធ័ករណីបទល្មើសនេសាទប្រើដុំឆក់ត្រជាក់នៅតាមតំបន់អភិរក្យនេះផងដែរ មន្រ្ដីបរិស្ថានប្រចាំការទីនោះបានមានប្រសាសន៍ប្រាប់ អង្គភាពសារព័ត៌មាន មេគង្គខ្មែរយើងថាមិនអាចមានបទល្មើសនោះទេ ចំណែកធ្វើជារោងនោះគឺប្រចាំការខ្លាចភ្លើងឆេះព្រៃប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋសំណូមពយ៉ាងទទូចដល់លោក ប្រធានមន្ទីបរិស្ថានខេត្តបាត់ដំបងជាពិសេស លោកអភិបាល នៃគណៈ អភិបាលស្រុកឯកភ្នំនឹងជាកងកម្លាំងឯកភាពស្រុក មេត្តាមានវិធានការ ជួយដាក់កម្លាំងចុះត្រួតពិនិត្យបន្ថែមនៅតំបន់អភិរក្យដែរជនល្មើសយកឧបករណ៍ឆក់បំផ្លាញមច្ឆាជាតិនោះផងទាន។