ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់បនល្បែង{ជល់មាន់}ពីរទីតាំងខុសច្បាប់តាមប្រព័ន្ឋអនឡាញ នៅភូមិព្រែកថ្មី1នឹងភូមិព្រែកថ្មីស្រុកកោះធំ បើកលេង...

បនល្បែង{ជល់មាន់}ពីរទីតាំងខុសច្បាប់តាមប្រព័ន្ឋអនឡាញ នៅភូមិព្រែកថ្មី1នឹងភូមិព្រែកថ្មីស្រុកកោះធំ បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់

-

ខេត្តកណ្ដាល៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា: មានទីតាំងល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ ពីរកន្លែងស្ថិតនៅភូមិព្រែកថ្មី1 ឃុំជ្រោយតាកែវ នឹងភូមិព្រែកថ្មីឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បានបង្វួកស្មារតី អ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង ។

ប្រភពបន្តទៀតថា: ឬមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងស្រុកមិនដែលចុះត្រួតពិនិត្យនៅតាមមូលដ្ឋានរបស់ខ្លួនផងក៏មិនដឹង បានជាកើតមានល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ធអនឡាញ បើកលេងយ៉ាអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ បែបនេះមិនដឹង!សង្ស័យបានទទួលលាភសក្ការៈពីម្ចាស់ទីតាំងបនល្បែងខាងលើនេះ ទើបនាំគ្នារក្សាស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន។

ពលរដ្ឋលើកឡើងថា ទីតាំងល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ ពីរកន្លែងខាងលើ ជាហេតុ!ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។

ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ជាពិសេស ឧត្តមសេនីយ៍ទោ ស្នងការខេត្តកណ្ដាលសូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ ពីរកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផង។

សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...