ថ្ងៃ​អង្គារ, ខែ​មេសា 15, 2025
ផ្ទះព័ត៌មានសំខាន់ល្បែងភ្នាល់ទឹកភ្លៀងចាប់ផ្ដើមកក្រើតសាជាថ្មីផ្អើលទីក្រុងភ្នំពេញ តែសមត្ថកិច្ចខ័ណ្ឌ7មករា មិនហ៊ានបង្ក្រាប...

ល្បែងភ្នាល់ទឹកភ្លៀងចាប់ផ្ដើមកក្រើតសាជាថ្មីផ្អើលទីក្រុងភ្នំពេញ តែសមត្ថកិច្ចខ័ណ្ឌ7មករា មិនហ៊ានបង្ក្រាប

-

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍មកថា: ល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតក្នុង សង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ឃើញក្រុមអ្នកញៀនល្បែងបានចាប់ផ្តើមដំណើរការបើកលេងជាបណ្តើរៗទៀតហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង!

សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022 -បានកន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតនៅ សង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅតាមលើដំបូលផ្ទះ ខ្ពស់ៗនិងនៅតាមដំបូលអាគារ ផងដែរ តែខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំអ្វី!មួយ ហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា: ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ក៏ដោយសារកើតចេញល្បែងខុសច្បាប់ទាំងនេះ ។

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តមបណ្ដិត សុផល ជាប្រធានបង្ក្រាបល្បែងស៊ីសងចំរុះ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប!ទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...