ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ចាប់ដំណើរការទៀតហើយ បនល្បែង{មាន់ជល់នឹងបៀរ}តាមប្រពន្ធ័ទូរស្សន៍អនឡាញ គ្រប់ប្រភេទ កំពុងល្បីល្បាញនៅខ័ណ្ឌដ...

ចាប់ដំណើរការទៀតហើយ បនល្បែង{មាន់ជល់នឹងបៀរ}តាមប្រពន្ធ័ទូរស្សន៍អនឡាញ គ្រប់ប្រភេទ កំពុងល្បីល្បាញនៅខ័ណ្ឌដូនពេញដោយអាជ្ញាធរនឹងសមត្ថកិច្ចរមិនហ៊ានបង្ក្រាប—-!

-

ភ្នំពេញ ÷ ប្រភពពលរដ្ឋនៅខ័ណ្ឌដូនពេញបានបង្ហើបប្រាប់ថា: អីលូវទីតាំងល្បែង{មាន់ជល់នឹងបៀរ}តាមប្រពន្ធ័ទូរស្សន៍អនឡាញគ្រប់ប្រភេទ ជាច្រើនកន្លែងនៅតាមផ្លូវ 15 ផ្ទះលេខ12 ស្ថិតក្នុង សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកលេងបណ្តើរៗហើយនាំគ្នាចូលលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ ព្រោះតែ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង?

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆាំ២០២២ -បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតែតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ដោយឡែកទីតាំងបទល្មើសល្បែង{មាន់ជល់នឹងបៀរ}គ្រប់ប្រភេទ ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ឃើញនៅតែដំណើរការបើកលេងទាំងយប់ទាំងថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ជាហេតុធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ខ្លាចបញ្ហាកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋសូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងបទល្មើសល្បែង(មាន់ជល់នឹងបៀរ)ល្បែងគ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...