ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់ចាប់ដំណើរការទៀតហើយ បនល្បែងមាន់ជល់តាមប្រពន្ធ័ទូរស្សន៍អនឡាញ គ្រប់ប្រភេទ កំពុងល្បីល្បាញនៅសង្កាត់ស្វាយតឿ...

ចាប់ដំណើរការទៀតហើយ បនល្បែងមាន់ជល់តាមប្រពន្ធ័ទូរស្សន៍អនឡាញ គ្រប់ប្រភេទ កំពុងល្បីល្បាញនៅសង្កាត់ស្វាយតឿ ដោយអាជ្ញាធរនឹងសមត្ថកិច្ចរមិនហ៊ានបង្ក្រាប—-!

-

ខេត្តស្វាយរៀង ÷ ប្រភពពលរដ្ឋនៅក្រុងស្វាយរៀងបានបង្ហើបប្រាប់ថា: អីលូវទីតាំងល្បែងមាន់ជល់នឹងតាមប្រពន្ធ័ទូរស្សន៍អនឡាញគ្រប់ប្រភេទ ជាច្រើនកន្លែងដូចជានៅ ផ្ទះគ្រូឆាយ ស្ថិតក្នុង យោងសាងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងកំពុងបើកលេងបណ្តើរៗហើយនាំគ្នាចូលលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ ព្រោះតែ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង?

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆាំ២០២២ -បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតែតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ដោយឡែកទីតាំងបទល្មើសល្បែងមាន់ជល់គ្រប់ប្រភេទ ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ឃើញនៅតែដំណើរការបើកលេងទាំងយប់ទាំងថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ជាហេតុធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ខ្លាចបញ្ហាកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋសូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ដស្វាយរៀងជាពិសេស លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរះ សូមមេត្តា ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងបទល្មើសល្បែងមាន់ជល់ល្បែងគ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...