ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់គក្រើតទៀតហើយ !ទីតាំងល្បែងសុីសង(ភ្នាល់ចាក់បាល់និងបៀការាត់)តាមប្រព័ន្ធអនឡាញ ប្រភេទ កាស៊ីណូ ជាច្រើនកន្ល...

គក្រើតទៀតហើយ !ទីតាំងល្បែងសុីសង(ភ្នាល់ចាក់បាល់និងបៀការាត់)តាមប្រព័ន្ធអនឡាញ ប្រភេទ កាស៊ីណូ ជាច្រើនកន្លែង ស្ថិតនៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ បើកលេងយ៉ាងអនាធិបតេយ្យ! មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ

-

ភ្នំពេញ ៖ ប្រភពបានអះអាងមកថា៖ មានបនល្បែងសុីសង{ភ្នាល់ចាក់បាល់ និងបៀការ៉ាត់តាមប្រព័ន្ធអនឡាញ}ខុសច្បាប់និងល្បែងផ្សេងៗទៀត ជាច្រើនកន្លែងស្ថិតនៅ ផ្លូវហាយធិចក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រាខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ដឹងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ របស់ សម្តេចតេជោ ហ៊ុនសែន ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា៖ ទីតាំងបនល្បែងស៊ីសងប្រភេទកាស៊ីណូខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានខាងលើ អ្នកញៀនល្បែងនាំគ្នាចេញចូលលេងយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! សង្ស័យជាឆ្នាំងបាយរបស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហើយមើលទៅ។

បញ្ហានេះប្រជាពលរដ្ឋធ្លាប់លើកឡើងជារើយៗ កំពុងធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ កើតមានអសន្តិសុខ កើតនូវ អំពើហឹង្សា ណាមួយទៀត ខ្លាចបញ្ហាអំពើចោរកម្ម និងបទល្មើសផ្សេងទៀត ដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះសម្បែងជាពិសេសធ្វើអោយកូនៗរបស់ពួកគាត់ពុំចូលសាលាទៀតផង។

ដូច្នេះហើយប្រជាពលរដ្ឋ និងមហាជនទូទៅ សូមស្នើយ៉ាងទទូចទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់កូនចៅក្រោមឱវាទចុះត្រួតពិនិត្យ និងមានវិធានការទប់ស្កាត់ បង្ក្រាប! ទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានខ័ណ្ឌច្បារអំពៅនេះផង។

សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ៦២០២២ – បានកន្លងផុតទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...