ខេត្តកណ្ដាល៖ទីតាំងល្បែងស៊ីសងប្រមូលផ្កុំលេងអាប៉ោង នៅក្នុងភូមិថ្មីសង្កាត់កំពុងសំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកដំណើរការឡើងវិញហើយ ក្រោយពីសមត្ថកិច្ចបានធ្វើកិច្ចសន្យាអោយបញ្ឍប់ការលេងល្បែងស៊ីសងម្តងរួចមកហើយ ប៉ុន្តែម្ចាស់ទីតាំងល្បែងស៊ីសងខាងលើនេះគ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ។ដោយមហាជនបាននាំគ្នាលើកឡើងថា?ទីតាំងល្បែងស៊ីសងអាប៉ោងខាងលើនេះសង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្រុងតាខ្មៅផងក៌មិនដឹង ! ទើបបណ្តែតបណ្តោយអោយទីតាំងល្បែងស៊ីសងអាប៉ោងខាងលើនេះ បើកដំណើរការយ៉ាងរលូន ដោយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងករណីល្បែងស៊ីសងអាប៉ោងខាងលើនេះ មហាជនបានសំណូម ដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញ ចុះមកជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងដុះស្លែខាងលើនេះអោយខាងតែបាន តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៌នូវគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងជាដើមចមបង្កើតបទល្មើស។