ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់សង្វៀនបញ្ជាល់មាន់ជ្រកក្រោមកាស៊ីណូចាប់ផ្ដេីមបើកលេងឡេីងវិញហេីយ អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិ...

សង្វៀនបញ្ជាល់មាន់ជ្រកក្រោមកាស៊ីណូចាប់ផ្ដេីមបើកលេងឡេីងវិញហេីយ អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាប !

-

ខេត្តស្វាយរៀង÷ ប្រភពពីប្រជាពលរដ្ឋ ភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានបញ្ជាក់ឲ្យដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់នឹងល្បែងគ្រប់ប្រភេទមួយកន្លែងជ្រកក្រោមកាស៊ីណូកំពុងចេញមុខបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង វិញហើយ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ.! នាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ម្ចាស់បនល្បែងកំពុងបេីកលេងល្បែងសុីសងខុសច្បាប់ ចំពោះអាជ្ញាធរក្នុងមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធមិនគួរមើលរំលងបណ្ដែតបណ្ដោយតទៅទៀតនោះទេ។

ទីតាំងបនល្បែងស៊ីសងជល់មាន់និងល្បែងគ្រប់ប្រភេទជ្រកក្រោមកាស៊ីណូបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង គេនាំគ្នាចាក់លុយរាប់លានរៀល សម្រាប់មាន់ជល់ភ្នាល់ចាក់មួយគូៗ ។

ជំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។

ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ពីសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានរបស់ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្វាយរៀងជាពិសេស លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តមេត្តាចុះពិនិត្យនិងធ្វើការបង្ក្រាបផង បើចង់អោយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង9 ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...