ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់ផ្ទៃសមុទ្រស្ថិតនៅស្រុកគិរីសាគរកំពុងរីកដុះដាលនៅការសាងសង់សំណង់រឹងហើយចំណែកអាជ្ញាធរនឹងជំនាញពាក់ព័ន្ធរក្ស...

ផ្ទៃសមុទ្រស្ថិតនៅស្រុកគិរីសាគរកំពុងរីកដុះដាលនៅការសាងសង់សំណង់រឹងហើយចំណែកអាជ្ញាធរនឹងជំនាញពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់

-

ខេត្តកោះកុងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលតែងតែមានបញ្ហាមិនឈប់ឈរ មិនចំពោះថា បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធម្មជាតិ ទន្ទ្រានយកដី យកឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។ បញ្ហាមិនចេះអស់មិនចេះហើយទាំងឡាយរាប់មិនឈ្នះនេះតែងតែបង្កឲ្យមតិសាធារណជនខ្មែរភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ជាតិ ។
ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកច្រាំងសមុទ្រ ហៅថាផ្ទៃសមុទ្រនៅ ក្នុងស្រុកគិរីសាគរ ដោយមានអ្នកមានលុយកាក់ និងមានអំណាចបានសាងសង់ជាសំណង់រឹងមាំបុកគ្រឺះចូលទៅក្នុងផ្ទៃសមុទ្រតាមបណ្តោយច្រាំងសមុទ្រក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ។ សំណង់រឹងជាគេហដ្ឋានរឹងមាំ សាងសង់ជាបន្ដបន្ទាប់នៅលើផ្ទៃសមុទ្រ ។

ក្រុមការងាររបស់សារពត៌មានមេគង្គខ្មែរបានព្យាយាមស្វែងរកឈ្មោះម្ចាស់សំណង់ដើម្បីចង់ទទួលបានអំពីទិសដៅនៃគម្រោងនេះផង ព្រមទាំងលក្ខណ:គតិយុត្តដែលក្រសួងរៀបចំដែនដីផ្តល់ការអនុញ្ញាតឲ្យសាងសង់ ប៉ុន្តែយើងមិនទទួលបានចម្លើយសមស្របឡើយ ។
សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តអ្នកតាមដានគេហទំព័រមេគង្គខ្មែរថា បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២  ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរទន្លេនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនមកពីខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។
ករណីនេះមិនអាចព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់បានឡើយ ពីព្រោះថា គឺជាការរំលោភបំពានទៅលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលទាំងស្រុង ព្រមជាមួយគ្នានោះដែរ គឺភាពអសកម្មរបស់មន្ត្រីចំពោះកិច្ចមូលដ្ឋាន មានអភិបាលនៃគណ:អភិបាលស្រុក អភិបាលនៃគណ:អភិបាលខេត្តកោះកុង ប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីធនធានទឹក ។ល។និង។ល។ ដែលមិនមានប្រតិកម្មចំពោះការដ្ឋានដែលចាប់ផ្តើមតាំងតែពីច្រើនខែឆ្នាំមកហើយ ។
យើងសង្ឃឹមថា ពត៌មានដែលយើងលាតត្រដាងនេះមានសារ:សំខាន់ចំពោះប្រិយមិត្តអ្នកតាមដានគេហទំព័រមេគង្គខ្មែរ ហើយយើងនឹងផ្សាយបន្តជូនលម្អិតអំពីករណីខាងលើនេះនៅពេលឆាប់ៗ ខាងមុខនេះ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...