ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់គ្រប់ទឹក លោក ជា ធ្វើនំអត់ម្សៅមែន ឡើងគាស់កាយដីភ្នំយកដីគ្រួសថ្មបំរើទីផ្សារដោយសេរី តើឯណាទៅពន្ធចូលរដ្ឋ ប...

គ្រប់ទឹក លោក ជា ធ្វើនំអត់ម្សៅមែន ឡើងគាស់កាយដីភ្នំយកដីគ្រួសថ្មបំរើទីផ្សារដោយសេរី តើឯណាទៅពន្ធចូលរដ្ឋ បើជំនាញគ្រប់ផ្នែកមិនហ៊ានកម្រើតផង

-

ខេត្តបន្ទាយមានជ័យ ៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័នដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយទន្ទ្រានសម្បត្ដិធម្មជាតិផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី 07 -8-2023 ក្រុមអ្នកយកព័ត៌មានយើងបានឃើញគ្រឿងចក្រកំពុងចូលគាស់កាយទន្ទ្រានយកដីនឹងថ្មភ្នំស្ថិតនៅក្នុងចំណុចភ្នំលៀបឃុំភ្នំលៀបស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យកាយដឹកយ៉ាងរលូន ។ពេលនោះតាមពលរដ្ឋអោយដឹងថាភ្នំលៀបនោះអាចមានវាសនាឈរនៅលើលោកទៀតទេ បើសព្វថ្ងៃនេះកាយគាស់ដឹកយ៉ាងគក្រឹកគក្រែងស្ទើតែរញ្ជួយដីទៅហើយនោះឆ្លងកាត់ចែកចាយតាមតម្រួវការមិនថាឡើយអភិវឌ្ឍន៍ឬឯកជននោះទេ។ចំណែកមន្ទីរ៉ែថាមពលនឹងជំនាញហាក់បីរក្សាភាពស្ងៀមស្ងាត់។

ពាក់ពន្ធចូលគាស់កាយភ្នំខាងលើនេះយើងខ្ញុំកាន់គេហទំព័រមេគង្គខ្មែរខិតខំជូនដំណឹងទៅលោកប្រធានមន្ទីរ៉ែនឹងថាមពលខេត្តជាច្រើនដងដែលតែគ្មានលើកទូរស័ព្ទ ។ចំណែកលោកអភិបាលស្រុកព្រះនេតព្រះបានមានប្រសាសន៍ថាព័ត៌មានមិនពិត តែលោកនឹងដាក់កម្លាំងចុះត្រួតពិនិត្យ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាកងកម្លាំងឯកភាពខេត្តមេត្តាជួយដាក់កម្លាំងជំនាញរ៉ែនឹងរដ្ឋបាលព្រៃឈើ បរិស្ថាន រួមនឹងអភិបាលស្រុក ដើម្បីត្រួតពិនិត្យនៅទីតាំងរបស់លោក ជា នោះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...