ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់ល្បីមែន ! ក្រុមហ៊ុនជើងខ្លាំងរើសលិខិតផុតកំណត់បំភន់ភ្នែកអាជ្ញាធរឃុំ/ស្រុកកាយភ្នំឆករកាយ៉ាងរលូន

ល្បីមែន ! ក្រុមហ៊ុនជើងខ្លាំងរើសលិខិតផុតកំណត់បំភន់ភ្នែកអាជ្ញាធរឃុំ/ស្រុកកាយភ្នំឆករកាយ៉ាងរលូន

-

ខេត្តបាត់ដំបង៖ ប្រភពពីរពលរដ្ឋរស់នៅក្នុងស្រុកគាស់ក្រឡបានបង្ហើបប្រាប់ថាមានក្រុមហ៊ុនមួយចូលគាស់កាយភ្នំតុំដឹកយ៉ាងគក្រឹកគក្រែង តែអីលូវទៅគាស់កាយនៅភ្នំឆករកាហើយដោយមានឡានធំៗជាច្រើនគ្រឿង។

បញ្ហាចូលគាស់កាយដីថ្មគ្រួសក្រហមនៃភ្នំឆករកានេះដែលលោកមេឃុំដូនបាបានមានប្រសាសន៍ថាលោកបានត្រួតពិនិត្យលិខិតស្នាមនោះហើយគឺចេញពីខេត្តស្របច្បាប់ ចំណែកលោកញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡក្រុមអ្នកយកព័ត៌មានជូនដំណឹងនៅក្រុមហ៊ុននោះដែលតែបានត្រឹមចាំដាក់កម្លាំងត្រួត្យពិនិត្យសិន។ រីឯម្ចាស់ក្រុមហ៊ុនយ៉ាងធំនោះចូលគាស់កាយដីភ្នំឆករកាស្ថិតនៅឃុំដូនបាស្រុកគាស់ក្រឡខេត្តបាត់ដំបងបានផ្ដល់លិខិតរបស់គេហួសកំណត់ហើយថាមានច្បាប់ចេញពីខេត្តស្រុកហើយ។

ករណីក្រុមហ៊ុននេះចូលគាស់កាយដីថ្មគ្រួសក្រហមនៅភ្នំតុំនឹងភ្នំឆករកាស្រុកគាស់ក្រឡ រយះកន្លងមកនេះប្រភពមន្ត្រីរ៉ែនឹងថាមពលខេត្តបានបង្ហើបប្រាប់ថាពុំមានច្បាប់អនុញ្ញាតិនោះទេ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅថ្នាក់ស្រុកឃុំនឹងក្រុមហ៊ុនតើបានលិខិតហួសកំណត់របស់គេនេះចូលគាស់កាយដីថ្មភ្នំយ៉ាងរំភើយដូច្នោះទៅវិញ។
(គួរំលឹកថាលិខិតទទួលស្គាល់ដោយអភិបាលខេត្តនេះដើម្បីអភិវឌ្ឍន៍ប៉ុណ្ណោះ)។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...