ខេត្តស្វាយរៀង÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំគ្រួសស្រុកស្វាយជ្រុំ នៅជិតច្រកគ្រួស បានបញ្ជាក់ឲ្យដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់នឹងល្បែងគ្រប់ប្រភេទមួយកន្លែងជ្រកក្រោមកាស៊ីណូកំពុងចេញមុខបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង វិញហើយ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។
មជ្ឈដ្ឋានខាងក្រៅ.! នាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ម្ចាស់បនល្បែងកំពុងបេីកលេងសុីសងខុសច្បាប់ ចំពោះអាជ្ញាធរក្នុងមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធមិនគូរបណ្ដែតបណ្ដោយតទៅទៀតនោះទេ។
ទីតាំងបនល្បែងស៊ីសងជល់មាន់និងល្បែងគ្រប់ប្រភេទបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង គេនាំគ្នាចាក់លុយរាប់លានរៀល សម្រាប់មាន់ជល់ភ្នាល់ចាក់មួយគូៗ ។
ជំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។
ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ពីសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានរបស់ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្វាយរៀងជាពិសេស លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តនឹង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងមេត្តាចុះពិនិត្យនិងធ្វើការបង្ក្រាបផង បើចង់អោយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង9 ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។