ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នៃ អធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្របួចបាន ជាបន្តបន្ទាប់ តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧ និង ៤០នាទី ។
សមត្ថកិច្ចបានដឹងថា ជនសង្ស័យទាំង៦នាក់គឺជាមុខសញ្ញា ករណីលួច(បំពុលសត្វឆ្កែយកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ហោន វុទ្ធី កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៥និង ៣០នាទី នៅចំណុចផ្ទះ ជនរងគ្រោះ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបន្តថា សម្ភារៈបាត់បង់រួមមាន ៖ម៉ូតូ១គ្រឿង ម៉ាក ហុដាC125 ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1N ៨៨៦០ ផលិតឆ្នាំ ២០២២ និងងាប់សត្វឆ្កែ ៣ក្បាល ១ ក្បាលងាប់នៅមុខផ្ទះកណ្ដាលភួមិ ពីក្បាលបានបន្ដែតទឹក។
ជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៦នាក់ រួមមាន ៖ ទី១- សាន់ សេងហៀង,ទី២- អ៊ុច សំអៀន,ទី៣-ចន ចំតេីន,ទី៤-យុន សុីវធាន,ទី៥-លី សុីណាត,ទី៦-យេន យយ៉ាន់។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ។
ពលរដ្ឋលេីកជាចម្ងល់ថា បេីសិនជាសមត្ថកិច្ចអះអាងថា ចាប់បានចោរដែលដាក់ថ្នាំ(បំពុលសត្វឆ្កែ )លួចយកម៉ូតូ ចុះហេតុអ្វីម៉ូតូរបស់ជនរងគ្រោះបែជារកមិនឃេីញ (នេះជាចម្ងល់របស់ពលរដ្ឋ ៕