ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងរីកដុះដាលនៅក្រុងប៉ោយប៉ែតយ៉ាងអានាធិតេយ្យគ្មានអាជ្ញាធរនឹងសមត្ថកិច្ចម...

ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងរីកដុះដាលនៅក្រុងប៉ោយប៉ែតយ៉ាងអានាធិតេយ្យគ្មានអាជ្ញាធរនឹងសមត្ថកិច្ចមិនហ៊ានបង្ក្រាប !!!

-

ខេត្តបន្ទាយមានជ័យ ៖ មានសេចក្ដីរាយការណ៍មកថា៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងពេញនិយមក្នុងក្រុងប៉ោយប៉ែតពិតជាដូចជាពាក្យពលរដ្ឋក្នុងមូលដ្ឋានលើកឡើងពិតប្រាកដមែនខណៈដែលលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែតបានរក្សាភាពស្ងៀមស្ងាត់។

ដោយមានទីតាំង1កន្លែងកំពុងបើកដំណើរការយ៉ាងសកម្ម ស្ថិតក្នុងភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កំពុងតែបើកដំណើរការទីតាំងរបស់ខ្លួនយ៉ាងសកម្មនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនបង្ក្រាប ឬមួយខ្លាចអំណាចម្ចាស់ទីតាំងល្បែង ។

សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប! ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

សូមបញ្ជាក់ថា៖ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានដាក់ពាក្យស្លោកថា អ្នកសារព័ត៌មាន ត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយ ឬញុះញុង បំពុលសង្គម ផ្សាយតែព័ត៌មានណាដែលពិត។

 

អាស្រ័យហេតុដូចនេះពលរដ្ឋក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត សូមស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោក សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋានខេត្តសូមឯកឧត្តម លោក មេត្តាជួយចាត់កម្លាំងកូនចៅក្រោមឱ្យវាទចុះត្រួតពិនិត្យទីតាំងល្បែងសុីសងជល់មាន់តាមអឡាញខាងលើនេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...