ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់នគរបាលស្រុកថ្មគោលឃាត់ខ្លួនយុវជនមួយក្រុមដែលធ្វើសកម្មភាពបង្កអនាធិបតេយ្យក្នុងមូលដ្ឋានយកមកអនុវត្តតាមផ្លូ...

នគរបាលស្រុកថ្មគោលឃាត់ខ្លួនយុវជនមួយក្រុមដែលធ្វើសកម្មភាពបង្កអនាធិបតេយ្យក្នុងមូលដ្ឋានយកមកអនុវត្តតាមផ្លូវច្បាប់៖

-

ខេត្តបាត់ដំបង៖ កាលពីថ្ងៃអង្គារ១០កើតខែអស្សុជឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ខែ តុលាឆ្នាំ ២០២៣ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាល​ ខេត្តបាត់ដំ បង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង បង្កអនាធិ បតេយ្យ និងកា-ប់បំផ្លាញទ្រព្យសម្បត្តិអ្នក​ដទៃជាបន្តបន្ទាប់រហូតចំនួន ០៥នាក់ ក្នុងភូមិសាស្រ្តរបស់ខ្លួនដោយ នាំមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាននគរបាលស្រុកក្នុងនោះមាន៖
១-ឈ្មោះ ហាវ លីម៉ីញ ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ ភឿប មករា ភេទប្រុស អាយុ —ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ វុធ ម៉េង ហួរ ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៤-ឈ្មោះ ចិត្ត ចំរើន ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិក្រសាំង ឃុំម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះ ណក់ សីហា ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិទំនាប ឃុំម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
-វត្ថុតាងដកហូតបានសម្ភារៈ តាងកាំ-បិ-ត ខ្វែ-វដងឈើចំនួន០១ដើម និងម៉ូតូ០៤គ្រឿង។

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣វេលាម៉ោង០៧ និង ៣០នាទី សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានទទួ លពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះដារ៉ា គឹមហ៊ាង ភេទប្រុសអាយុ ១៦ ឆ្នាំរស់នៅភូមិប៉ោយយង់ ឃុំតា ពូង ស្រុកថ្មគោលបានប្តឹងចំពោះជនសង័្សយខាងលើដែលបានធ្វើសកម្មភាព កាប់ម៉ូតូរបស់ខ្លួន០១គ្រឿងម៉ាកហុងដាឃ្លិចពណ៌ស៊េរី២០២៣ពាក់ស្លាកលេខបាត់ដំបង1A-5648បណ្ដាលឱ្យ ខូចខាត(បែ-កក្បា-លម៉ូតូ និងស្តុបម៉ូតូខាងក្រោយ)កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២ ០២៣ នៅចំណុចក្រុមទី០២ ភូមិកសិ កម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់ហើយ៕(រូបភាពនគរបាលស្រុកថ្មគោល)By kosal!

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...