ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់រោងចក្របារី សង្ស័យគ្មានច្បាប់អនុញ្ញាតិ នៅក្នុងសង្កាត់សិត្បូរ កំពុងតែ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ខណះ...

រោងចក្របារី សង្ស័យគ្មានច្បាប់អនុញ្ញាតិ នៅក្នុងសង្កាត់សិត្បូរ កំពុងតែ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ខណះអាជ្ញាធរពាក់ព័ន្ធ នាំគ្នារក្សាភាពស្ងៀមស្ងាត់

-

កណ្តាល៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាននាំគ្នារអ៊ូរទាំ និងសម្ដែងការព្រួយបារម្ភ ចំពោះបញ្ហាសុខាភាព របស់ពួកគាត់ ដែលបណ្ដាលមកពីការរងផលប៉ះពាល់ សាយភាយក្លិន មិនល្អ ចេញពីរោងចក្របារី មួយកន្លែង នៅចំនុច ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលគ្មានផ្លាកយីហោច្បាស់លាស់ ដែលគេសង្ស័យថាគ្មានច្បាប់ការអនុញាតិពីក្រសួងពាក់ព័ន្ធ ។

ប្រជាពលរដ្ឋបានប្រាប់ក្រុមអ្នកសារព័ត៌មានជាបន្តបន្ទាប់ ពីករណីរោងចក្របារីខាងលើ
នេះ បានកើតឡើងជាច្រើនឆ្នាំណាស់ មកហើយ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ គ្មានការអើពើ និងនាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ ដោយទង្វើនិងសកម្មនេះគេបានដាក់ការសង្ស័យថា? ទំនងអស់លោកអាជ្ញាធរពាក់ព័ន្ធ អាចនិងត្រូវថ្នាំសណ្តំ ពីម្ចាស់រោងចក្របារី ខាងលើនេះអស់ហើយមើលទៅ?។

ប្រជាពលរដ្ឋបាននាំគ្នាបន្តទៀតថា«រហូតមកដល់ពេលនេះ មានរយៈពេលរាប់ឆ្នាំ មកហើយ ដែលប្រជាពលរដ្ឋរស់នៅ ក្នុងការស៊ូទ្រាំ នឹងក្លិន ដែលបានសាយភាយចេញពីរោងចក្របារី មួយកន្លែង ដែលគ្មានផ្លាកយីហោច្បាស់លាស់ មួយនេះ»។
ប្រជាពលរដ្ឋដ៌ដែលបានបន្ថែមទៀតថា ជុំវិញករណីនេះ ប្រជាពលរដ្ឋក៏ធ្លាប់បានធ្វើការរាយការណ៍ ជូនចៅសង្កាត់សិត្បូ រួចហើយដែរ តែហាក់គ្មានការអើពើ និងចាត់វិធានការណាមួយ ទាល់តែសោះ៕

ចំណែកលោក ឃឹម សំភាអភិបាលក្រុងតាខ្មៅនិងលោក ពៅ សោមាណាក់ ប្រធានមន្ទីបរិស្ថានខេត្តកណ្តាល ធ្លាប់បានប្រាប់(មេគង្គខ្មែរ)តាមទូរស័ព្ទថា ចំពោះករណីរោងចក្របារីខាងលើ ដែលបង្ករការផលប៉ះពាល់ដល់ប្រជាពលរដ្ឋខាងលើនេះ លោកមិនទាន់ទទួលបានព័ត៌មានជាលាក់នៅឡើយនោះទេ?លោកនិងអោយមន្ត្រីក្រោមឱវាទចុះមកត្រួតពិនិត្យដើម្បីមានវិធានការ។ពាក់ព័ន្ធនិងករណីខាងលើនេះមហាជនក៌ដូចជាអង្គភាពគេហទំព័រ(មេគង្គខ្មែរ)នៅមិនទាន់ឃើញចំណាត់ ការចុះបង្ក្រាប ឬចាត់វិធានការណ៌តាមផ្លូវច្បាប់នៅឡើយនោះទេ?ពីសំណាក់លោក ឃឹមសំភារ អភិបាលក្រុងតាខ្មៅនិងលោក ពៅ សោមាណាក់ ប្រធានមន្ទីបរិស្ថានខេត្តកណ្តាល។

ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានសំណូមពរដល់លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ពិសេសលោកអ៊ាង សុផ ល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានទើបនឹងឡើងថ្មី សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះរោងចក្របារីខាងលើនេះ ផង ដែលកំពុងតែបង្ករការប៉ះពាល់បរិស្ថាន និងសុខភាពជាចំបងរបស់ប្រជាពលរដ្ឋ។(ពោល) អនុវត្តន៌ តាមយុទ្ធចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧នេះ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...