ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់សង្វៀនបញ្ជុល់មាន់នឹងអាប៉ោ នៅចំណុចស្វាយចន្ទីទល់មុខផ្សារភ្នំក្រហមមួយកន្លែងនៅក្នុងទឹកដី ស្រុកសន្ទុក បើល...

សង្វៀនបញ្ជុល់មាន់នឹងអាប៉ោ នៅចំណុចស្វាយចន្ទីទល់មុខផ្សារភ្នំក្រហមមួយកន្លែងនៅក្នុងទឹកដី ស្រុកសន្ទុក បើល្បែងស៊ីសងយ៉ាងគក្រើត ចំណែកអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្ក្រាប !

-

ខេត្តកំពង់ធំ ៖​ សង្វៀនជល់មាន់ បៀអាប៉ោងបើកដំណើរការលេងយ៉ាងអនាធិប តេយ្យ នៅស្វាយចន្ទីទល់មុខភ្នំក្រហមស្ថិត នៅ ក្នុងឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពុង់ធំ សង្ស័យអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ទទួលបាន លាភសក្ការៈទេដឹងបានជាមិនហ៊ានបង្រ្កាប។

បើយោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំបឹងល្វាបានអោយដឹងថា សង្វៀន ជល់មាន់ អាប៉ោងដែលកំពុងបើកដំណើរការបំរើក្រុមញៀនល្បែងប្រមូលផ្តុំគ្នាចេញចូលលេងរាល់ថ្ងៃ យ៉ាងគគ្រឹក គគ្រេងដោយរលូនគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ។

ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា សង្វៀនជល់មាន់ បៀអាប៉ោងស្ថិតនៅក្នុងឃុំបឹងល្វាបើកដំណើរការលេងយូរខែ មកហើយដោយសេរីគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ!មតិមហាជនក៍ដូចប្រជាពលរដ្ឋបានលើកឡើងថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថ កិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះទេ! គឺទីតាំងនោះមិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយប្រហែលត្រូវប្រឈមនឹងការបង្ក្រាបទៀតផង។

ចុះឯណាទៅ?ភូមិ ឃុំ មានសុវត្តិភាពទាំង៧ចំណុច ? ដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃដើម្បីអោយថ្នាក់ក្រោមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព?។
ព្រោះថាទី ណាមានល្បែងសុីសងទីនោះបង្កភាពអសន្តិសុខសង្គម ដូចជា៖ អំពើចោរកម្ម ចោរលួច.ចោរប្លន់. ចោរឆក់ .ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនកើតមានគួរអោយកត់សម្គាល់ដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសុំណូមពរដល់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំនឹង ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរ បាលខេត្តកំពង់ធំមានវិធានការទប់ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...