ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំបើកល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងរាលដាលលេងយ៉ាងអាណាធិបតេយ្យ ជ្រកក្រោមល្បែងឡូតូក្នុងទឹកដីស្រុ...

ទីតាំបើកល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងរាលដាលលេងយ៉ាងអាណាធិបតេយ្យ ជ្រកក្រោមល្បែងឡូតូក្នុងទឹកដីស្រុកស្វាអន្ទរ អាជ្ញាធរ សមត្ថកិច្ចមិនហ៊ានបង្ក្រាប!!!

-

ខេត្តព្រៃវែង ៖ ប្រភពប្រជាពលរដ្ឋថា  មានទីតាំងបនល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញខុសច្បាប់ជាច្រើនទីតាំងដូចជា ទី១. នៅផ្ទះឈ្មោះ (ណន)ស្ថិតក្នុងភូមិសុបិន្ត ទី២. នៅផ្ទះឈ្មោះ(សៀន) នៅភូមិតងឡងទី៣  ចំណែកទី៣. នៅផ្ទះឈ្មោះ(វលក្ខណ៍) ស្ថិតនៅភូមិសង្វាន ឃុំព្រៃខ្លា និងទី៤ នៅផ្ទះឈ្មោះ(វ៉ា ) ស្ថិតនៅភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ   ទីតាំងទាំងនេះកំពុងបើកដំណើរការឲ្យប្រជាពលរដ្ឋខ្មែរលេងយ៉ាងអាណាធិបតេយ្យ ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានធ្វើការបង្ក្រាប  សង្ស័យមានឯកភាពពីគ្នាណាមួយហើយមើលទៅ  ។

ប្រជាពលរដ្ឋលើកឡើងថា ល្បែងស៊ីសងទាំងនេះ គឺ ជាដើមហេតុ  នៃបទល្មើស ដូចជាចោរ លួច. ចោរឆក់ចោរ.ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ។ល។

ដូច្នេះហើយទើបប្រជាពលរដ្ឋបានសំណូមពរដល់ លោក អភិបាលស្រុកស្វាយអន្ទរ និងលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ ជាពិសេស ឯកឧត្តមអភិបាលខេត្តព្រៃវែង សួន សុម៉ាលីន អភិបាល ខេត្តព្រៃវែង និង លោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង មេត្តាចាត់មន្ត្រីក្រោមឱវ៉ាទចុះស្រាវជ្រាវបង្ក្រាបផងទាន  ដើម្បីឲ្យ ស្របតាមគោលនយោបាយ  ភូមិឃុំ.សង្កាត់ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល  ដែលដាក់ ចេញដោយក្រសួងមហាផ្ទៃ  ដើម្បីធានាបាននូវសុខ សុវត្ថិភាពជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន  ។

(សូមរំលឹកថាកាលពីខែកញ្ញាចុង ឆ្នាំ២០២២  កន្លងទៅ សម្ដេច ហ៊ុន សែន អតីត នាយក រដ្ឋមន្ត្រី នៃកម្ពុជាបានដាក់ចេញ បទបញ្ជាដាច់ណាត់ មួយឱ្យអភិបាលរាជធានីខេត្តទូទាំង២៥ ខេត្តក្រុងត្រូវបិទនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខានតែបាន។ សម្ដេច ហ៊ុន សែន បាន បញ្ជាក់ យ៉ាងដាច់ណាត់ថា អាជ្ញាធរមានសមត្ថកិច្ច ស្រុកក្រុង ខេត្តណាដែលមិននាំគ្នាទប់ស្កាត់ និងបង្ក្រាប បទល្មើស ល្បែង ស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...