ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់ការសាងសង់លក់តូបដីនៅផ្សារខ្នាចរមាសមានការបិតបាំងឯកសារច្បាប់ ធ្វើឲ្យពលរដ្ឋ និងអាជីវករព្រួយបារម្ភយ៉ាងខ្ល...

ការសាងសង់លក់តូបដីនៅផ្សារខ្នាចរមាសមានការបិតបាំងឯកសារច្បាប់ ធ្វើឲ្យពលរដ្ឋ និងអាជីវករព្រួយបារម្ភយ៉ាងខ្លាំង…

-

ខេត្តបាត់ដំបង.បើយោងតាមសេចក្ដីរាយការណ៍ពីអាជីវករលក់នៅផ្សារខ្នាចរមាសចាស់ ស្ថិតនៅភូមិកោះរាមឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានឱ្យដឹងថាផ្សារខ្នាចរមាសគឺកសាងថ្មីហើយលក់តូបឱ្យអាជីវករចាប់2000ជាងដុល្លារសំរាប់អាជីវករចាស់ រហូតដល់ជាង10000ដុល្លា សំរាប់អាជីវករថ្មី នេះបើតាមការលើកឡើងពីអាជីវករ។

បញ្ហាការសាងសង់ផ្សារខ្នាចរមាសនេះលោកមេឃុំខ្នាចរមាសបានមានប្រសាសន៍ថាការធ្វើផ្សារនេះគេធ្វើគឺមានច្បាប់ហើយតាមរយៈលេខទូរសព្ទ 095718818 ចំណែកលោកលួត សាលី អភិបាលស្រុកបវេលបានមានប្រសាសន៍ថាការធ្វើផ្សារខ្នាចរមាសនៅដែល គឺបានជូនដំណឹងទៅរដ្ឋបាលខេត្តរួចហើយ។លោកបានបន្ថែមទៀតថាចំពោះផ្សារខ្នាចរមាស គឺសាងសង់ថវិកាបានមកពីការចូលរួមដោយស្ម័គ្រចិត្ដពីបងប្អូនអាជីវកររៀងខ្លួន។

ករណីរឿងការសាងសង់ផ្សារខ្នាចរមាសនេះ លោក ហាន សុីហុីប នាយកទីចាត់ការហិរញ្ញវត្ថុនិងវិនិយោគខេត្ដបាត់ដំបង បានមានប្រសាសន៍ថាការសាងសង់នោះគឺថ្នាក់ស្រុកបានបញ្ចូនឯកសារមកខេត្ដហើយ។ចំពោះបញ្ហាការសាងសង់នេះគឺស្របទៅតាមច្បាប់ពីព្រោះផ្សារនោះមានការដេញថ្លៃភាសុីពីក្រសួងហិរញ្ញវត្ថុក្នុង១ឆ្នាំម្ដង។

ពាក់ព័ន្ធរឿងការសាងសង់ផ្សារលក់តូបលើដីរដ្ឋនោះដែលខាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រាប់ផ្នែកពុំដឹងនោះទេ តែលោកប៉ោទ្រីឌឿនប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបងបានទទួលព័ត៌មាននោះគាត់ដាក់កម្លាំងជំនាញចុះត្រួតពិនិត្យភ្លាមនោះដែរតែលទ្ធផលយ៉ាងណានោះលោកពុំអាចស្រាយបំភ្លឺបានទេ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋនិងអាជីវករស្នើសុំសំណូមពរដល់ឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាលខេត្តមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យ  តើកាសាងសង់ផ្សារនោះស្របតាមការដេញថ្លៃភាស៊ីក្នុង១ឆ្នាំម្ដងឬការទិញលក់តូបលើដីរដ្ឋទទួលស្គាល់តាមការដេញថ្លៃផាស៊ីនោះដែរ។

អង្អភាពសារព័ត៌មានគេហទំព័រមេគង្គខ្មែរផ្សពផ្សាយក្នុងនាមស្ថាបនា ដើម្បីអោយពលរដ្ឋនឹងអាជីវករទិញឬលក់ស្របទៅតាមច្បាប់នៃរដ្ឋ បើអជ្ញាធនឹងជំនាញយល់ឃើញថាមានច្បាប់នោះសូមទំនាក់ទំនងតាមលេខ 092 50 7979 គ្រប់ម៉ោងធ្វើការ។សូមអរគុណ

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...