ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ឋិតក្នុងទឹកដី សង្កាត់សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកដំណើរការលេងបាន ...

កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ឋិតក្នុងទឹកដី សង្កាត់សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកដំណើរការលេងបាន សមត្ថកិច្ចមិនហ៊ានបង្ក្រាប

-

ខេត្តស្វាយរៀង៖ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានទីតាំងល្បែងសុីសងជល់មាន់មួយកន្លែង ជ្រកក្រោមផ្លាកកាស៊ីណូគ្មានផ្លាកយីហោ បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ នៅទល់មុខ កងអនុសេនាតូលេខ១ ធ្លក ឋិតនៅក្នុងភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ពួកគាត់បានលើកឡើងថាពួកគាត់ឃើញក្រុមអ្នកញៀនល្បែង មានពលរដ្ឋខ្មែរ ~ជនជាតិវៀតណាម~ជនជាតិចិន ចូលលេងល្បែងស៊ីសងជល់មាន់ និងល្បែងមួយចំនួនទៀត យ៉ាងច្រើនកុះហូរកញ្ជ្រៀវត្រហឹងអ៊ឹងកង មិនរំខានដល់អាជ្ញាធរទីនោះឡើយ។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង “ជ្រកក្រោមកាស៊ីណូ ដែលមិនមានស្លាកយីហោ”នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើង មិនបានសុំការបំភ្លឺ ពីសមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់កសិណូ នៅទីនោះ ដោយអង្គភាពយើងមិនមានលេខទូរសព្ទ ដើម្បីទំនាក់ទំនង។

ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ក្នុងសង្កាត់ព្រៃអង្គុយ និងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អាស្រ័យហេតុនេះ ពលរដ្ឋសំណូមពរដល់ លោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមលោកជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវភាពជាក់ស្តែង និងមានវិធានការបង្ក្រាប! ល្បែងសុីសង គ្រប់ប្រភេទ នៅក្នុង”កាស៊ីណូ”គ្មានស្លាកយីហោ ឋិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។

ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន មេគង្គខ្មែរ យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...