ខេត្តត្បូងឃ្មុំ ÷ មានទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់និងអាប៉ោង”ខុសច្បាប់ មួយកន្លែងខាងក្រោយវត្តទន្លេបិទ ស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងស៊ីសងបាននាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង.!។
បើតាមសេចក្តីរាយការណ៍មកថា! ទីតាំងសង្វៀនល្បែងស៊ីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! ជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង? ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! សង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ ឃើញក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី ព្រោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវអំពើចោរកម្មនិងបទល្មើសផ្សេងៗដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ដូច្នេះហើយ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បាននាំគ្នាសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ មានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងខាងក្រោយវត្តទន្លេបិទ ស្ថិតនៅភូមិ ទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ផងទាន។ ដើម្បីធានាបាននូវគោលបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលបានកំណត់និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។
សូមរំលឹកថា: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យលោកអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។