ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់សង្វៀនបញ្ជុល់មាន់ មួយកន្លែងនៅក្នុងទឹកដី ស្រុកបាណន់ បើល្បែងស៊ីសងយ៉ាងគក្រើត ចំណែកអាជ្ញាធរនិងសមត្ថកិច្ច...

សង្វៀនបញ្ជុល់មាន់ មួយកន្លែងនៅក្នុងទឹកដី ស្រុកបាណន់ បើល្បែងស៊ីសងយ៉ាងគក្រើត ចំណែកអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្ក្រាប !

-

ខេត្តបាត់ដំបង ៖​ សង្វៀនជល់មាន់ បើកដំណើរការលេងយ៉ាងអនាធិប តេយ្យ ស្ថិត នៅ ក្នុងភូមិតាងែនឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបងសង្ស័យអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ទទួលបាន លាភសក្ការៈទេដឹងបានជាមិនហ៊ានបង្រ្កាប។

បើយោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំតាគ្រាមបានអោយដឹងថា សង្វៀន ជល់មាន់ ដែលកំពុងបើកដំណើរការបំរើក្រុមញៀនល្បែងប្រមូលផ្តុំគ្នាចេញចូលលេងរាល់ថ្ងៃ យ៉ាងគគ្រឹក គគ្រេងដោយរលូនគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ។

ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា សង្វៀនជល់មាន់ ស្ថិតនៅក្នុងឃុំតាគ្រាមបើកដំណើរការលេងយូរខែ មកហើយដោយសេរីគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ!មតិមហាជនក៍ដូចប្រជាពលរដ្ឋបានលើកឡើងថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថ កិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះទេ! គឺទីតាំងនោះមិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយប្រហែលត្រូវប្រឈមនឹងការបង្ក្រាបទៀតផង។

ចុះឯណាទៅ?ភូមិ ឃុំ មានសុវត្តិភាពទាំង៧ចំណុច ? ដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃដើម្បីអោយថ្នាក់ក្រោមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព?។
ព្រោះថាទី ណាមានល្បែងសុីសងទីនោះបង្កភាពអសន្តិសុខសង្គម ដូចជា៖ អំពើចោរកម្ម ចោរលួច.ចោរប្លន់. ចោរឆក់ .ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនកើតមានគួរអោយកត់សម្គាល់ដើមចមកើតចេញពីល្បែងសុីសងនេះផង។

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរដល់ លោក សំ វិរះ អធិការស្រុកបាណន់ មានវិធានការទប់ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...