ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងបើកល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងរាលដាលលេងតាមហាងកាហ្វេយ៉ាងអាណាធិបតេយ្យ ក្នុងទឹកដីស្រុកអន្ល...

ទីតាំងបើកល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងរាលដាលលេងតាមហាងកាហ្វេយ៉ាងអាណាធិបតេយ្យ ក្នុងទឹកដីស្រុកអន្លង់វែងអាជ្ញាធរ សមត្ថកិច្ចមិនហ៊ានបង្ក្រាប!!!

-

ខេត្តឧត្តរមានជ័យ ៖ ប្រភពប្រជាពលរដ្ឋលើឡើងថា  មានទីតាំងបនល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញខុសច្បាប់ជាច្រើនទីតាំង ស្ថិតនៅស្រុកអន្លង់វែង  ទីតាំងទាំងនេះកំពុងបើកដំណើរការឲ្យប្រជាពលរដ្ឋខ្មែរលេងយ៉ាងអាណាធិបតេយ្យ ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានធ្វើការបង្ក្រាប  សង្ស័យមានឯកភាពពីគ្នាណាមួយហើយមើលទៅ  ។
ប្រជាពលរដ្ឋលើកឡើងថា ល្បែងស៊ីសងទាំងនេះ គឺ ជាដើមហេតុ  នៃបទល្មើស ដូចជាចោរ លួច. ចោរឆក់ចោរ.ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ។ល។

ដូច្នេះហើយទើបប្រជាពលរដ្ឋបានសំណូមពរដល់ ឧត្តមសេនីយ៍ទោល ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យមេត្តាចាត់មន្ត្រីក្រោមឱវ៉ាទចុះស្រាវជ្រាវបង្ក្រាបផងទាន  ដើម្បីឲ្យ ស្របតាមគោលនយោបាយ  ភូមិឃុំ.សង្កាត់ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល  ដែលដាក់ ចេញដោយក្រសួងមហាផ្ទៃ  ដើម្បីធានាបាននូវសុខ សុវត្ថិភាពជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន  ។
សូមរំលឹកថាកាលពីខែកញ្ញាចុង ឆ្នាំ២០២២  កន្លងទៅ សម្ដេច ហ៊ុន សែន អតីត នាយក រដ្ឋមន្ត្រី នៃកម្ពុជាបានដាក់ចេញ បទបញ្ជាដាច់ណាត់ មួយឱ្យអភិបាលរាជធានីខេត្តទូទាំង២៥ ខេត្តក្រុងត្រូវបិទនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខានតែបាន។ សម្ដេច ហ៊ុន សែន បាន បញ្ជាក់ យ៉ាងដាច់ណាត់ថា អាជ្ញាធរមានសមត្ថកិច្ច ស្រុកក្រុង ខេត្តណាដែលមិននាំគ្នាទប់ស្កាត់ និងបង្ក្រាប បទល្មើស ល្បែង ស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...