ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងបើកល្បែងស៊ីសង់តាមប្រព័ន្ធអ៊ិនធឺណែតនៅខណ្ឌ7មករាបើកអោយអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូន ឯអាជ្ញាធរ ន...

ទីតាំងបើកល្បែងស៊ីសង់តាមប្រព័ន្ធអ៊ិនធឺណែតនៅខណ្ឌ7មករាបើកអោយអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូន ឯអាជ្ញាធរ នឹងសមត្ថកិច្ចក្នុងមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!!!!

-

រាជធានីភ្នំពេញ ៖ ប្រភពប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឫស្សី៤បានរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់មួយកន្លែង លេងតាមអនឡាញ ស្ថិតក្នុងភូមិសាស្ត្រតាមបណ្ដោយផ្លូវ 107(សុខហុក )សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង ខួបប្រាំង ខួបវស្សា មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ លេងតាមអនឡាញ ១.កន្លែងដែលមានទីតាំងខាងលើ គេលេងភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះ រាប់.លានរៀល ដល់រាប់.ពាន់ដុល្លារ ឯណោះ ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច.ឆក់.ប្លន់.និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋក៏ដូចមហាជន ទូទៅសំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជូន ណារិន ស្នងការនៃស្នងការដ្ឋានរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ លេងតាមអនឡាញ ១.កន្លែងស្ថិតក្នុងភូមិសាស្រ្តមូលដ្ឋានខាងលើនេះ ស្របតាមគោលនយោបាយភូមិ ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...