ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងក្លឹបមួយកន្លែងសង្ស័យបង្កប់ល្បែងសុីសង និងថ្នាំក្រវី ខុសច្បាប់ ក្នុងនោះមានជនជាតិចិន នាំគ្នាចេញចូ...

ទីតាំងក្លឹបមួយកន្លែងសង្ស័យបង្កប់ល្បែងសុីសង និងថ្នាំក្រវី ខុសច្បាប់ ក្នុងនោះមានជនជាតិចិន នាំគ្នាចេញចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រឹមបានរក្សាភាពស្ងៀមស្ងាត់ !

-

  • ភ្នំពេញ ÷បែកធ្លាយ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងក្លឹប មួយកន្លែង តាមបណ្តោយផ្លូវ ១០៥ ស្ថិតក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ សង្ស័យបង្កប់ល្បែងស៊ីសង និងថ្នាំក្រវី បើកទទួលក្រុមញៀនល្បែងយ៉ាងគគ្រឹកគគ្រេង តែលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្ក្រាបឡើយ! តើមានហេតុអ្វីទៅ ទាន?

ទីតាំងក្លឹបមួយកន្លែងសង្ស័យបង្កប់ល្បែងសុីសង និងថ្នាំក្រវី ខុសច្បាប់ក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ព្រោះមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបនោះទេ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! ម្ចាស់ទីតាំងមួយនេះ ត្រូវដង ត្រូវផ្លែ ជាមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អស់ហើយមើលទៅ ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពដដែលបានឲ្យដឹងថា! ម្ចាស់ទីតាំងក្លឹបល្បែងស៊ីសង ខុសច្បាប់ ដែលមានទីតាំងខាងលើ ឃើញបើកឲ្យជនជាតិចិន និងពលរដ្ឋប្រុស ស្រី ចេញចូលលេង បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងការខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ជាដើម។ល។ បញ្ហានេះហើយ ធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គួរតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងក្លឹបមួយកន្លែង ដែលគេសង្ស័យ បង្កប់ល្បែងស៊ីសង និងថ្នាំក្រវី ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន.!។

សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ:អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងដែនការគ្រប់គ្រង របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...