ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់ពលរដ្ឋសាទរដល់លោកស្រេងសុខាអភិបាលស្រុកបាណន់ដែលខិតខំជួយអភិរក្សសត្វជ្រឹងនិងសួនទេសចរនៅដីចំណីស្ទឹងផ្លូវសាធ...

ពលរដ្ឋសាទរដល់លោកស្រេងសុខាអភិបាលស្រុកបាណន់ដែលខិតខំជួយអភិរក្សសត្វជ្រឹងនិងសួនទេសចរនៅដីចំណីស្ទឹងផ្លូវសាធារណៈការពារដោយរដ្ឋ….

-

ខេត្តបាត់ដំបង៖ បើយោងតាមលិខិតជូនដំណឹងរដ្ឋបាលស្រុកបាណន់លេខ 106/23 សជណចុះថ្ងៃទី 11 ខែធ្នូឆ្នាំ 2023ប្រជាពលរដ្ឋនិងអាជីវករជ្រាបថា។ទីតាំងចំណុចមុខវត្តបាយដំរាំជាផ្សារចាស់នោះគឺប៉ះពាល់ដីចំណីស្ទឹងនិងផ្លូវ សាងសង់ផ្ទះ រោង រាន គឺរំលោភបំពានដីចំណីស្ទឹងនិងផ្លូវរបងវត្ត នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សោភ័ណភាពបង្ករកកស្ទះចរាចរណ៍និងបរិស្ថាន។

ដោយពេលនេះរដ្ឋបាលស្រុកកំពង់ចូលរួមអភិវឌ្ឍន៍ក្នុងស្រុកផងនោះរដ្ឋបាលស្រុកត្រូវយកទីតាំងដីមុខវត្តដីចំណីស្ទឹងការពារដោយរដ្ឋកសាងជាសួនច្បារជណ្ដើរចុះស្ទឹងសាលាឆទានសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិសាធារណជនទូទៅទស្សនាកំសាន្តនិងមើលសត្វជ្រឹង។

បញ្ហារដ្ឋបាលស្រុកតម្រូវការអភិវឌ្ឍន៍នោះលោក ភឿនសុផល ជាប្រជាពលរដ្ឋដែលមករស់នៅលើដីចំណីស្ទឹងផ្លូវមុខវត្តបាយដំរាំឃុំបាយដំរាំ ស្រុកបាណន់ចាស់វស្សាលើកឡើងថាកាលនោះរូបខ្ញុំមករស់នៅទីនេះគឺបានសុំលោកនឹងអាជ្ញាធរខ្លះដែលដើម្បីដោះស្រាយជីវិតហើយទីនេះក៏មានគេមករស់នៅដូចខ្ញុំដែរ។ហើយលោកបានបន្ដែមទៀតថារយៈកន្លងមករូបខ្ញុំមានភាពខ្វះខាត ខ្ញុំពុំអាចពង្រីកខ្លួនឲ្យទូលាយទេគួបផ្សំអាជ្ញាធរមូលដ្ឋានទប់ស្កាត់ផង។ចំណែកផ្ទះមួយទៀតគេរស់នៅដូចខ្ញុំដែរតែគេមានលទ្ធភាពពង្រីក លម្អ ធ្វើផ្ទះនិងរបងរឹងមាំដោយរលូនគ្មានអាជ្ញាធរមូលដ្ឋានហ៊ានទប់ស្កាត់នោះទេព្រោះផ្ទះនោះជាផ្ទះរបស់លោកមេឃុំបាយដំរាំឈ្មោះង៉ង ឆាន់លី តែម្ដង។

ពាក់ពន្ធនឹងការអភិវឌ្ឍន៍នៅចំណុចមុខវត្តដីចំណីស្ទឹងនោះដែលលោក ស្រេងសុខាអភិបាលស្រុកបាណន់បានលើកឡើងថាចំពោះភាពប៉ះពាល់ដីផ្លូវចំណីស្ទឹងការពារដោយរដ្ឋលោកនិងដោះស្រាយជានិច្ច។

(គួររំលឹកថាលោកភឿនសុផលរដ្ឋបាលស្រុកបានដោះស្រាយនិងសម្របសម្រួលឲ្យប្ដូរទីតាំងហើយ)

ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋនិងមហាជនសូមសំណូមពរស្នើសុំដ៏ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនូវការអភិវឌ្ឍន៍នៅមុខវត្តបាយដំរាំដីចំណីស្ទឹងការពារដោយរដ្ឋតើផ្ទះលោក ង៉ង ឆាន់លី មេឃុំបាយដំរាំមានភាពប៉ះពាល់ឬទេ?។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...