ខេត្តសៀមរាប.បើយោងតាមលិខិតអំណោយផ្ដាច់របស់លោកអ៊ុំហ៊ាងជាឪពុកឱ្យទៅកូនស្រីឈ្មោះ ហ៊ាងហុងដើម្បីកាន់កាប់ប្រើប្រាស់បន្តចាប់ពីថ្ងៃទី 19 ខែ 12 ឆ្នាំ 2016 និងទទួលស្គាល់ដែលអាជ្ញាធរភូមិឃុំលេខ156/2016 ពេលនោះអ៊ំស្រីហ៊ាងហុងបានថែរក្សាទុករហូតមក។
តែនៅថ្ងៃទី 21 ខែធ្នូឆ្នាំ 2021 ដោយក្មួយបង្កើតឈ្មោះមនោរម្យហៅ(ឈិឆ)ត្រូវជាកូនឈ្មោះហ៊ាងអេងរស់នៅក្នុងភូមិកកោះឃុំគោកធ្លកក្រោមស្រុកជីក្រែងខេត្តសៀមរាបបានខ្ចីបង្កាន់ដៃដីនិងផ្ទះ ពីរអ៊ុំស្រីបង្កើតឈ្មោះហ៊ាងហុង១ឆ្នាំដើម្បីយកទៅដោះដូរជីវភាព ពេលនោះដែរអ៊ុំស្រីហ៊ាងហុងក៏យល់ព្រមឱ្យក្មួយឈ្មោះមនោរម្យហៅឈិឆខ្ចីទៅដោយមានស្នាមមេដៃទៅជាមួយផងដែលរយៈពេលមួយឆ្នាំ។
ហើយអ៊ំស្រីបន្ថែមទៀតថាដោយហួសកំណត់លើសមួយឆ្នាំនោះអ៊ំស្រីហ៊ាងហុងក៏បានទៅសុំយកបង្កាន់ដៃដីនិងផ្ទះពីក្មួយឈ្មោះមនោរម្យហៅឈិឆ វិញជាច្រើនដងតែក្មួយពុំអោយសោះ។ហេតុនេះអ៊ុំស្រីហ៊ាងហុងក៏បានសម្រចចិត្ដប្រាប់បងប្អូនបង្កើតទាំងអស់អោយជួយដោះស្រាយទោះជាយ៉ាងណានោះក្មួយបង្កើតឈ្មោះមនោរម្យហៅឈិឆក៏ពុំព្រមអោយទៀតក៏អ៊ុំស្រីហ៊ាងហុងសម្រេចដាក់ពាក្យបណ្ដឹងទៅឃុំ គោកធ្លកក្រោមដើម្បីអោយជួយដោះស្រាយសម្របសម្រួលជួយយកបង្កាន់ដៃដីនិងផ្ទះនោះមកវិញតែក្មួយឈ្មោះមនោរម្យហៅ(ឈិឆ)នៅតែមិនព្រមឲ្យ។
ពាក់ព័ន្ធរឿងការខ្ចីបង្កាន់ដៃដីនិងផ្ទះ។អ៊ំស្រីហ៊ាងហុងនិងក្មួយឈ្មោះមនោរម្យហៅ(ឈិឆ)នេះលោក ជៀប សាន មេឃុំគោកធ្លកក្រោមបានមានប្រសាសន៍ថាអ៊ំស្រីហៀងហុងពិតជាបានទទួលអំណោយផ្ដាច់ពីឪពុកឈ្មោះហ៊ាងមែនដោយអាជ្ញាធរភូមិឃុំដឹងឮ ។ចំពោះការខ្ចីបង្កាន់ដៃដីផ្ទះនោះលោកមេឃុំពុំដឹងនោះទេហើយក្មួយឈ្មោះមនោរម្យហៅឈិឆ យកទៅណាក៏លោកពុំដឹងនោះដែរ។ប៉ុន្តែខ្ញុំនឹងខិតខំសម្របសម្រួលជាច្រើនដងតែដោះស្រាយពុំបាន។
បញ្ហារឿងអ៊ំស្រីហៀងហុងចោទប្រកាន់ក្មួយឈ្មោះមនោរម្យហៅឈិឆ ខ្ចីបង្កាន់ដៃដីផ្ទះពុំសងនោះក្រុមអ្នកយកព័ត៌មានព្រមនិងមេគង្គខ្មែរខិតខំទំនាក់ទំនងតាមរយៈលេខទូរសព្ទ 071 7665 168 របស់លោកមនោរម្យហៅឈិឆពុំព្រមជួយស្រាយបំភ្លឺនោះទេ។
នៅថ្ងៃទី 4 ខែមករាឆ្នាំ 2024អុំស្រីហ៊ាងហុងរកដំណោះស្រាយទៅស្រុកជាក្រែងម្ដងទៀតដើម្បីឲ្យអាជ្ញាធរស្រុកជួយរកដំណោះស្រាយនិងជួយទប់ស្កាត់ទៅក្មួយឈ្មោះមនោរម្យហៅឈិឆយកបង្កាន់ដៃដីនឹងផ្ទះទៅប្រើប្រាស់បន្តទៅទៀត។តែមន្ត្រីស្រុករង់ចាំសិន។
គួររំលឹកថាអ៊ំស្រីហ៊ាងហុងមានបងប្អូនបង្កើត 8 នាក់និង ស្លាប់១ម្នាក់ ។សុំស្ដាប់បទសម្ភាសរបស់បងប្អូនអ៊ុំស្រីហ៊ាងហុងដូចខាងក្រោមនេះ។
ជាចុងក្រោយអ៊ំស្រីសំណូមពរដល់អាជ្ញាធរភូមិឃុំស្រុកមេត្តាជួយរកដំណោះស្រាយនិងជួយទប់ស្កាត់នៅឈ្មោះមនោរម្យហៅឈិឆដែលបានខ្ចីបង្កាន់ដៃដីនិងផ្ទះនោះផង។
យើងខ្ញុំកាន់គេហទំព័រមេគងខ្មែររង់ចាំស្រែកបំភ្លឺគ្រប់ម៉ោងធ្វើការពីលោកមនោរម្យហៅឈិឆត្រូវជាកូនឈ្មោះហ៊ាងអេង ជាក្មួយបង្កើតរបស់ឈ្មោះហ៊ាងហុងតាមរយៈលេខទូរសព្ទ 092 50 79 79 097 961 7090 សូមអរគុណ៕