ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់បញ្ហាបន្ត​ជា​រៀងរហូត​ព្រោះ​បទល្មើស​នេសាទ បាន​រីក​ដូច​ផ្សិត​នៅ​មូលដ្ឋាន​គ្រប់គ្រង​ដែន​សមត្ថកិច្ច​របស់...

បញ្ហាបន្ត​ជា​រៀងរហូត​ព្រោះ​បទល្មើស​នេសាទ បាន​រីក​ដូច​ផ្សិត​នៅ​មូលដ្ឋាន​គ្រប់គ្រង​ដែន​សមត្ថកិច្ច​របស់​មន្ត្រី ជលផល បរិស្ថាននិងអាជ្ញាធរស្រុកខេត្ត

-

ស្រុក​ឯកភ្នំ ៖ទឹកដី​នៃ​ខេត្ត​បាត់ដំបងប្រជាពលរដ្ឋ សូម​គោរព ជូន​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រក្ខាប្រមាញ់​និង​នេសាទ និង លោក​ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធាន​រដ្ឋបាល​ជលផល មេត្តា​ជ្រាប អំពី​សកម្មភាព​បទល្មើស​នេសាទ លូ​ស្បៃ​មុង របាំង ណ​រ៉ាវ សព្វថ្ងៃនេះ កំពុង​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹកគគ្រេង នៅលើ​ទឹកដី​នៃ​ស្រុក​ឯកភ្នំខេត្តបាត់ដំបង ក្រោម​ការគ្រប់គ្រង របស់​លោក ជិម វិជរ៉ា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងរួមនិងស្រុកឯកភ្នំ។

​ប្រជាពលរដ្ឋ​សូម​បញ្ជាក់​ជូន​ថា​បទល្មើស​នេសាទ នៅក្នុង​ស្រុក​ឯកភ្នំការបង្ក្រាប​កន្លងមក ជា​រៀងរាល់ឆ្នាំ ប្រៀប​បាន​ដូច​យក​ជី​ទៅ​បាច​ដាក់​ស្រូវ​អោយ​លូតលាស់​ល្អ ដុះ​ស្មើៗ​គ្នា​ចឹង បង្ក្រាប​ខ្លាំង កើន​ឡើង​ក៏​ខ្លាំង​ជាង​មុន ប្រជាពលរដ្ឋ​បាន​លើកឡើង ថា បើ​មិន​ចាត់​វិធាន​ទៅ​លើ​ជំនាញ​ដែល​គ្រប់គ្រង​នៅ​ទីនោះ​ទេ បានន័យថា នៅតែ​ដដែលៗ​ទេ ព្រោះ​គេ​បាន​ត្រូវ រ៉ូវ​គ្នា​អស់​ហើយ ។ រូបភាព​ខាងក្រោម​នេះ សុទ្ធតែ​ឈ្មួញ​ដែល​ចេះ​បំបាំង​ខ្លួន​ពួន អាត្មា រួមសុខ​រួម​ទុក ស៊ីអត់សុី​ឃ្លាន ជាមួយ​លោក​នាយ​ផ្នែក​ ជលផលតាមស្រុកនីមួយៗ ។​

​មេបទល្មើសជាច្រើននៅក្នុងស្រុកនីមួយៗដែល​ដាក់ បណរ៉ាវ ប្រចាំ​ភូមិ​ ឃុំក្នុង​ម្នាក់ៗ​ប្រវែងរ៉ាប់ពាន់ម៉ែត្រចែកជាឡុកជាច្រើន។

ភាពជាក់ស្ដែងនៅថ្ងៃទី13-14ខែកម្ភៈឆ្នាំ2024 នៅចំណុច (អូរនរា)ក្នុងឃុំកោះជីវ៉ាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងដែលមានឈ្មោះ យុន វិបុល និងឈ្មោះ សុខ សាន ដាក់ បណរ៉ាវ ប្រវែង1000ម៉ែត្រចែកជាបីឡុក ដូចគ្នានេះតាមការលើកឡើងរបស់ពលរដ្ឋ។

ហេតុនេះពលរដ្ឋសង្ឃឹមទៅលើ ឯកឧត្តម សុខ លូ អភិបាល នៃអភិបាលខេត្ត នឹងជាកងកម្លាំងបញ្ជាការឯកភាពរដ្ឋបាលខេត្តមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យបន្ថែមផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...