ថ្ងៃ​ព្រហស្បតិ៍, ខែ​កក្កដា 24, 2025
ផ្ទះព័ត៌មានសំខាន់ដីការពារដោយរដ្ឋត្រូវក្រុមហ៊ុនចាក់ដីរំលោមយកយ៉ាងរំលូន

ដីការពារដោយរដ្ឋត្រូវក្រុមហ៊ុនចាក់ដីរំលោមយកយ៉ាងរំលូន

-

ខេត្តបាត់ដំបង ៖បើយោងតាមជំនាញវាស់វែងនៅថ្ងៃទី28ខែកក្ដដាឆ្នាំ2023វេលាម៉ោង4,30នាទីបានចុះកំណត់វាស់ទីតាំងដីដែលរដ្ឋការពារមានទទឹង15ម៉ែត្របណ្ដោយជាង200ម៉ែត្រនោះដើម្បីទុកអោយរដ្ឋការពាររក្សាទុកជាសម្បត្តិរដ្ឋដោយដាក់បង្គោលបាញ់ថ្នាំទៀតផង។

តែនៅថ្ងៃទី22-2-2024 នេះមានការចាក់ដីលុបទីតាំងនេះដោយរលូនបង្គោលឬអ្វីៗគ្មានសល់នោះទេ។ចំណែកលោកស្ដីទីនឹងមន្ដ្រីឃុំលើកឡើងថាទៅសួរលោកអភិបាលស្រុកទៅព្រោះលោកអភិបាលស្រុកបានចុះមកពិនិត្យហើយស្ថិតនៅឃុំជ្រោយស្ដៅ ស្រុកថ្មគោលខេត្តបាត់ដំបង។ (គួររំលឹកថាលោកមេឃុំក៏នៅសាលាឃុំដែលតែលោកសុំសម្រាកហើយ)

បញ្ហាក្រុមហ៊ុនកំពុងចាក់ដីលុបទីតាំងខាងលើនេះលោក ជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុកថ្មគោលបានមានប្រសាសន៍ថាលោកបានរាយការណ៍ជូនឯកឧត្តម ហើយៗបើចង់ដឹងរឿងអ្វីទៅសួរឯកឧត្តមទៅ។(តាមទូរស័ព្ទ)ចំងល់ពលរដ្ឋតើអាជ្ញធរ ឃុំស្រុកបង្កើតឡើងសំរាប់តែរាយការណ៍ប៉ុណ្ណោះទេឬ?ឬមួយអសមត្ថភាពត្រួតពិនិត្យដល់ក្រុមហ៊ុននោះ។

ជាចុងក្រោយ ពលរដ្ឋនឹងមជ្ឍដ្ឋានទូទៅស្នើសុំដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំងកងកម្លាំងគណៈបញ្ជាការរដ្ឋបាលខេត្តចុះត្រួតពិនិត្យតើដីមានទំហំខាងលើកទៅជាយ៉ាងណាហើយ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...