ថ្ងៃ​សុក្រ, ខែ​មិថុនា 6, 2025
ផ្ទះព័ត៌មានសំខាន់ពិតជាអស្ចារ្យមែន ! លោក ឆាន់លី មេឃុំបាយដំរាំខិតខំពង្រីកការសាងសង់លើដីចំណីផ្លូវស្ទឹងយ៉ាងរលូន

ពិតជាអស្ចារ្យមែន ! លោក ឆាន់លី មេឃុំបាយដំរាំខិតខំពង្រីកការសាងសង់លើដីចំណីផ្លូវស្ទឹងយ៉ាងរលូន

-

ខេត្តបាត់ដំបង ៖ បើយើងតាមលិខិតជូនដំណឹងខេត្តបាត់ដំបងរដ្ឋបាលស្រុកលេខ 106/23សជណចុះថ្ងៃទី 11ខេត្តធ្នូឆ្នាំ 2023 សូមជម្រាបជូន លោកលោកស្រីបងប្អូនអាជីវករជ្រាបថា ទីតាំងចំណុចផ្សារបាយដំរាំចាស់នេះត្រូវបានបងប្អូនអាជីវករទន្ទ្រានយកដីចំណីផ្លូវស្ទឹងសាងសង់ ផ្ទះ រោង រាន រំលោភបំពានដីចំណីផ្លូវលើផ្លូវដោយរដ្ឋបាលស្រុកយកទីតាំងដីផ្សារបាយដំរាំចាស់នេះកសាងជាសួនច្បារជណ្ដើរចុះស្ទឹងសាលាឆទានសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ សាធារណៈជនទូទៅទស្សនៈកម្សាន្តនិងមើលសត្វជ្រឹង។

ពាក់ព័ន្ធរឿងការទន្ទ្រានយកដីផ្លូវចំណីស្ទឹងនេះដែរលោក ភឿង សុផល ជាប្រជាពលរដ្ឋដែលមករស់នៅជាយូរមកហើយបានលើកឡើងថាពិតណាស់ការមករស់នៅចំណុចមុខវត្តបាយដំរាំ ក្នុងភូមិបាយដំរាំឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ស្ថិតនៅចំណីស្ទឹងនេះគឺមានពីគ្រួសារមួយគឺគ្រួសារខ្ញុំឯមួយគ្រួសារទៀតគឺគ្រួសារលោកមេឃុំបាយដំរាំសព្វថ្ងៃ។ហើយបន្ថែមទៀតថារយៈកាលមករស់នៅចំណុចដីចំណីស្ទឹងនេះក្នុងការអភិវឌ្ឍន៍ពង្រីករំលោភដីចំណីមិនបានដូចគ្នាព្រោះខ្ញុំជាពលរដ្ឋទាន់ខ្សោយចំណែកផ្ទះមួយទៀតអាចពង្រីករំលោភ បានដោយរលូនព្រោះជាមេឃុំមិនតែប៉ុណ្ណោះបើកភ្លើងខៀវឲ្យអ្នកអភិវឌ្ឍន៍មកចាក់ដីធ្វើផ្សារថែមទៀតខុសច្បាប់ត្រូវដ្ឋបាលខេត្តនិងមន្ទីរធនធានទឹកចុះទប់ស្កាត់ដើម្បីឲ្យរុះរើកាយដីចេញវិញ ដោយប៉ះពាល់ចរន្តទឹកនៃស្ពាន។ទោះជាយ៉ាងណាអាជ្ញាធរឃុំនិងអ្នកកសាងនោះគ្មានខ្វល់ខ្វាយនោះទេរហូតដល់សព្វថ្ងៃនេះ។
(គួររំលឹកថាដីចំណីស្ទឹងផ្លូវទីតាំងមុខវត្តបាយដំរាំនោះគឺដើមច្រេសជម្រកសត្វជ្រឹងនៅខាងស្ដាំជាស្ពាននៅខាងធ្វេងមានផ្ទះពីរមួយផ្ទះពលរដ្ឋមួយទៀតផ្ទះមេឃុំ)
បញ្ហាក្នុងការអភិវឌ្ឍន៍នៅទីតាំងមាត់ស្ទឹងមុខវត្តបាយដំរាំមានភាពប៉ះពាល់យ៉ាងណានោះលោកអភិបាលស្រុកមិនយល់ទេ តែលោកអភិវឌ្ឍន៍តាមការស្នើសុំពីលោកនិងគណៈកម្មការវត្តតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋក៏ស្នើរសុំដល់លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកមេត្ដាជួយដាក់កម្លាំងត្រួតពិនិត្យនៅការសាងសង់បន្ថែមរបស់លោក ឆាន់លី មេឃុំបាយដំរាំ នៅលើដីអាស្រ័យផលនោះដែល។ដើម្បីជួយកាត់បន្ថយការរីករៀលដាក់ទន្ទ្រានយកដីចំណីស្ទឹងផ្លូវដែលការពារដោយរដ្ឋ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...

តើដីធ្វើអាជីវកម្មរបស់ក្រុមហ៑ុនគម្រោងទឹកស្អាតដែលគាស់កាយជារណ្ដៅដឹកលក់ក្នុងឃុំដានរុនស្រុកសូទ្រនិគមជាដីអ...

ខេត្តសៀមរាប: តាមសេចក្ដីរាយការពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបាននិយាយថាដីនៅតំបន់នេះគឺជាដីលិចទឹកគ្រ...